ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ថៃ​បញ្ជាក់​ថា​មាន​ករណី​មេរោគ​ MERS លើក​ដំបូង


អ្នក​វិទ្យាសាស្ត្រ​នៅឯ​វិទ្យាស្ថាន​សុខភាព​ជាតិ​​ផ្នែក​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ កំពុង​ធ្វើតេស្ត​សំណាក​នៃ​អ្នក​ដែល​ទើប​ត្រឡប់​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ដែល​ត្រូវ​គេ​សង្ស័ត​ថា​បាន​ឆ្លងមេ​រោគ​ MERS​ នៅ​ក្នុង​ខេត្ត​ Nonthaburi ជាយក្រុង​បាងកក ប្រទេសថៃ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥។

អ្នក​ជំងឺ​បេះដូង​ម្នាក់​មក​ពី​ប្រទេស​អូម៉ង់ ​ត្រូវ​បាន​បញ្ជាក់​ថា ​ជា​ករណីនៃ​ជំងឺផ្លូវ​ដង្ហើម​មជ្ឈឹម​បូពារ ​ឬ​ MERS លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ថៃ។

លោក​វេជ្ជបណ្ឌិត​ Rajata Rajatanavin​ រដ្ឋ​មន្រ្តី​សុខភាព​សាធារណៈ ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​បាងកក​ថា៖ «ការ​ធ្វើ​តេស្ត​នៅ​មន្ទីរ​ពិសោធន៍​២​ ​យើង ​អាច​បញ្ជាក់​ថា​ យើង​បាន​រក​ឃើញ​មេរោគ​ MERS​ នេះ‍»។

លោក​ Rajata និយាយ​ទៀត​ថា​ អ្នក​ជំងឺ​នោះ​ជា​ពាណិជ្ជករ​មក​ពី​ប្រទេស​អូម៉ង់។ លោក ​និយាយ​ថា ​បុរស​ដែល​មាន​អាយុ​៧៥​ឆ្នាំ​រូបនោះ ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​ដើម្បី​ព្យាបាល​ជំងឺ​បេះដូង។

ក្រុម​មន្រ្តី​បាន​ប្រាប់ VOAថា វេជ្ជបណ្ឌិត​ម្នាក់​នៅឯ​មន្ទីរពេទ្យ​អន្តរជាតិ ​Bumrungrad បាន​សង្ស័យ​ថា ​បុរស​នោះ​មាន​ផ្ទុក​មេរោគ ​MERS ​ពីព្រោះ​តែ​លោក​មក​ពី​បរទេស ហើយ​បាន​ត្អូញ​ត្អែ​ពី​ផ្លូវ​ដក​ដង្ហើម​ ហើយ​មាន​ជំងឺ​គ្រុន​ក្តៅ។

យោ​ង​តាម​លោក ​Thanarath Phalipat ​នាយក​ការិយាល័យ​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខា​ភិបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មនុស្ស​៥៩​នាក់​ផ្សេង​ទៀត ត្រូវ​បាន​គេ​ឃ្លាំមើលមេរោគ​នេះ​នៅ​ឯមន្ទីរ​ពេទ្យ​ឬនៅ​ផ្ទះ​ដែល​ក្នុងនោះ​រួមមាន​អ្នក​ធ្វើ​ដំណើរ​ដែល​បានអង្គុយ​នៅក្នុង​កៅអី​២ជួរ​ខាងមុខ​ឬ​ខាងក្រោយ​បុរស​ជន​ជាតិ​អូម៉ង់​ដែល​បានធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​កាន់​ទីក្រុង​បាងកក​នោះ។ ពួក​បុគ្គលិក​ថែ​ទាំង​សុខភាព ​សណ្ឋាគារ​និង​អ្នកបើក​បរ​រថយន្ត​តាក់ស៊ី​ក៏​ត្រូវ​បាន​គេ​ឃ្លាំ​មមើល​ផងដែរ។

ក្រុម​មន្រ្តី​បាន​ប្រាប់​ VOA​ ថា សមាជិក​៤​នាក់​របស់​ក្រុម​គ្រួសារ​បុរស​ជាតិ​អូម៉ង់ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ​លោក ​ត្រូវ​បាន​គេដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​នៅក្នុង​វិទ្យាស្ថាន​ការពារ​ជំងឺ​ឆ្លង ​Bamrasnaradura ​ដែល​នៅ​ទី​នោះ​អ្នក​ជំងឺ​ម្នាក់ ត្រូវ​បាន​គេ​ព្យាបាល ​ហើយ​មាន​សេចក្តី​រាយការណ៍​ថា ​លោក​បាន​ស្ថិត​ក្នុង​ស្ថានភាព​នឹងនរ​នៅឯ​វិទ្យាស្ថាន Nonthaburi​ ភាគ​ខាង​ជើងរាជ​ធានី​បាងកក៕

XS
SM
MD
LG