ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នក​នេសាទខ្មែរ​លើ​ទូកថៃ​បន្ត​វិល​ត្រឡប់​មក​ប្រទេស​វិញ


ទូក​នេសាទ​ដឹក​អ្នកនេសាទ​ដែល​ត្រូវ​បាន​សង្គ្រោះ​កាលពី​ពេល​ថ្មីៗ​នេះ ឆ្ពោះ​ទៅ​ទីក្រុង​ទូអាល (Tual) នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃសៅរ៍​ទី៤ ខែមេសា ឆ្នាំ២០១៥។
ទូក​នេសាទ​ដឹក​អ្នកនេសាទ​ដែល​ត្រូវ​បាន​សង្គ្រោះ​កាលពី​ពេល​ថ្មីៗ​នេះ ឆ្ពោះ​ទៅ​ទីក្រុង​ទូអាល (Tual) នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃសៅរ៍​ទី៤ ខែមេសា ឆ្នាំ២០១៥។

ពលករ​ខ្មែរ​រងគ្រោះ​ចំនួន​៣៨​នាក់​ដែល​ត្រូវបាន​ជួយ​សង្គ្រោះពី​ទូកនេសាទ​ថៃ​ បាន​វិល​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​នៅ​ថ្ងៃ​អង្គារនេះ។​

លោក​ កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ​បាន​បញ្ជាក់ថា​ ពលករ​ទាំងនោះ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ ពេល​ទូក​នេសាទ​ចូល​ចត​នៅ​កោះ​បេនជីណា​ ប្រទេស​ឥណ្ឌូនេស៊ី នា​ពេល​កន្លង​មក។​

ក្នុង​ចំណោម​អ្នក​ដែល​វិល​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​អង្គារ​នេះ​ក៏​មាន​នារី​ខ្មែរ​ម្នាក់ ​ដែល​ត្រូវ​មេខ្យល់​នាំ​យក​ទៅធ្វើការ​ដោយ​ខុស​ច្បាប់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​។

ជន​រងគ្រោះ​ទាំង​នោះ​ត្រូវ​បាន​ជួយ​ឧត្តម្ភ​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG