វ៉ាស៊ីនតោន៖ អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមទទូចដល់កម្ពុជា និងអសបជួយគាំទ្រសំណុំ រឿងខ្មែរក្រហមបន្ថែម០០៣ និង០០៤ ដ៏ចម្រូងចម្រាសនោះ មានដំណើរការ ទៅមុខដោយមិនជាប់គាំង។ នេះជាការអះអាងរបស់លោក ឡាត់ គី អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមនៃអង្គការសិទ្ធិមនុស្សអាដហុកដែលជាវាគ្មិនក្នុងកម្មវិធី ហេឡូវីអូអេ កាលពីថ្ងៃព្រហស្បតិ៍។
«បើទុកចោលពាក់កណ្តាលទីគឺជាដំណោះស្រាយបរាជ័យ ជាគំរូមួយសម្រាប់ តុលាការព្រហ្មទណ្ឌដ៍ទៃៗឯទៀត»។
សំណុំរឿង០០៣ និង០០៤បានជាប់គាំង ហើយធ្វើឲ្យសហចៅក្រមបរទេសពីររូបលាឈប់ពីមុខតំណែងដោយសារអ្វីមួយដែលគេអះអាងថា មានការជ្រៀតជ្រែក ផ្នែកនយោបាយ។
សហចៅក្រមស៊ើបអង្កេតអាមេរិកាំងថ្មី គឺលោក ម៉ាក ហាម៉ុនដែលទើបតែត្រូវបានតែងតាំងនោះ គឺតម្រូវឲ្យស៊ើបអង្កេតបន្តចំពោះសំណុំរឿង០០៣ និង០០៤ដែលរដ្ឋាភិបាលបានជំទាស់ដ៍ខ្លាំងក្លានោះ។ ក្រុមអ្នកឃ្លាំមើលអះអាងថាមានឧបសគ្គជាច្រើនចំពោះចៅក្រមថ្មីនេះ។ សូមអញ្ជើញស្តាប់កម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ទី២ខែសីហាឆ្នាំ២០១២ស្តីអំពី «ដំណើរការនីតិវិធីសំណុំរឿងខ្មែរក្រហមបន្ថែមនិងកិច្ចការសហចៅក្រមស៊ើបអង្កេតថ្មី»។