លោក ដេវីដ ឈែនដ៍ល័រ (David Chandler) អ្នកជំនាញការអាមេរិកពីបញ្ហាខ្មែរក្រហមបញ្ជាក់នៅថ្ងៃអង្គារនេះថា ខៀវ សំផន មានមុខតំណែងខ្ពស់ជាងគេបំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម។
លោក ដេវីដ ឈែនដ៍ល័រ ដែលផ្តល់សក្ខីកម្មក្នុងសវនាការរបស់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមនៅថ្ងៃនេះមានប្រសាសន៍យោងទៅដល់ការចែងរបស់ធម្មនុញ្ញរបស់របបខ្មែរក្រហម។ ធម្មនុញ្ញនោះចែងថា មុខដំណែងគណៈប្រធានរដ្ឋ ឬប្រមុខរដ្ឋគឺជាតួនាទីដឹកនាំខ្ពស់ជាងគេបង្អស់ក្នុងចំណោមមេដឹកនាំខ្មែរក្រហម។
លោក ដេវីដ ឈែនដ៍ល័រ គឺជាប្រវត្តិវិទូនិងបច្ចុប្បន្នជាសាស្ដ្រាចារ្យនៅសកលវិទ្យាល័យខាលីហ្វ័រនីញ៉ា ប៊ើកលី សហរដ្ឋអាមេរិក។ លោកបានសរសេរសៀវភៅអំពីខ្មែរក្រហមចំនួនប្រាំក្បាល។ លោក ដេវីដ ឈែនដ៍ល័រ បញ្ជាក់ថា តួនាទីដឹកនាំក្នុងសម័យខ្មែរក្រហមមិនបង្ហាញពិតប្រាកដពីអំណាចរបស់បុគ្គលកាន់កាប់តួនាទីនោះទេ។ លោកបញ្ជាក់យ៉ាងដូច្នេះដោយឆ្លើយនឹងសំណួររបស់មេធាវីរបស់ខៀវ សំផន លោក គង់ សំអុន។
«តួនាទីខ្ពស់បំផុតមិនមែនមានន័យស្នើគ្នានឹងបុគ្គលដែលអនុវត្តអំណាចនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះទេ។ តួនាទីមានចែងប៉ុន្តែយើងមិនដឹងទាល់តែសោះថា តួនាទីនោះមានទំហំប៉ុណ្ណា យ៉ាងណាក៏ដោយតួនាទីនេះបានស្ថិតក្នុងឯកសារជាសាធារណៈដូចជាត្រូវបានចែងក្នុងរដ្ឋធម្មនុញ ត្រូវបានផ្សព្វផ្សាយតាមវិទ្យុ»។
របបកម្ពុជាប្រជាធិបតេយ្យដែលកាន់កាប់អំណាចចន្លោះពីខែមេសា ឆ្នាំ ១៩៧៥ ដល់ខែមករាឆ្នាំ ១៩៧៩ បានបង្កឲ្យប្រជាពលរដ្ឋខ្មែរស្លាប់យ៉ាងតិចចំនួន ១,៧លាននាក់។ សាលាក្ដីខ្មែរក្រហមដែលដំណើរការដោយសារជំនួយហិរញ្ញវត្ថុភាគច្រើនពីសហគមអន្ដរជាតិកំពុងដំណើរការកាត់ក្តីសំណុំរឿង០០២។ ជនជាប់ចោទបីនាក់ក្នុងចំណោមបួននាក់ត្រូវបាននាំខ្លួនចូលបន្ទប់សវនាការ។ ក្នុងនោះមាននួន ជា អតីតប្រធានសភា ខៀវ សំផន អតីតប្រមុខរដ្ឋ និងអៀង សារី អតីតឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេស។
លោក ដេវីដ ឈែនដ៍ល័រ មានប្រសាសន៍ថា គណបក្សកុម្មុយនិស្តរបស់ពួកខ្មែរក្រហមមានអំណាចលើសពីស្ថាបន័នានាដែលត្រូវបានកំណត់ដោយធម្មនុញខ្មែរក្រហមទៅទៀត ហើយការបែងចែកស្ថាបន័និងការទទួលខុសត្រូវក្នុងសម័យនោះគឺជាផ្នែកមួយដើម្បីបង្ហាញដល់សហគមអន្តរជាតិថា របបខ្មែរក្រហមមិនផ្តាច់ការតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាលោក ដេវីដ ឈែនដ៍ល័រ លើកឡើងថា ការដឹកនាំរដ្ឋរបស់ពួកខ្មែរក្រហមមានលក្ខណសម្ងាត់ និងមានការជាន់តួនាទីរបស់សា្ថប័ន និងយុត្តាធិការជាច្រើន៕

«មុខតំណែងខ្ពស់បំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺជាតំណែងប្រមុខរដ្ឋដែលជាដំណែងមួយកាន់កាប់ដោយលោកខៀវ សំផន»។លោក ដេវីដ ឈែនដ៍ល័រ