ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​ដ៏​លំបាក​នៅ​ខាង​មុខ​នៃ​ជំនួប​កំពូល​លើក​ទី២​រវាង​ប្រធានា​ធិបតី​ត្រាំ​និង​មេដឹកនាំ​កូរ៉េខាង​ជើង


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក​ ដូណាល់ ត្រាំ និង​លោកគីម ជុងអ៊ុន ក្នុងជំនួបដំបូងនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក​ ដូណាល់ ត្រាំ និង​លោកគីម ជុងអ៊ុន ក្នុងជំនួបដំបូងនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

អស់​រយៈ​​ពេល​មួយ​ឆ្នាំ​ ដែល​កូរ៉េខាង​ជើង​បាន​ចូល​រួម​ក្នុង​សហគមន៍​អន្តរជាតិ ​​ប្រទេស​មួយ​ចំនួនបាន​អំពាវនាវ​ឲ្យមាន​ការ​បន្ធូរ​បន្ថយ​ការ​ដាក់​ទណ្ឌកម្មសេដ្ឋ​កិច្ច​ដល់​កូរ៉េខាង​ជើងជា​ការលើក​ទឹក​ចិត្ត​ចំពោះ​ឥរិយាបទ​របស់​ខ្លួន។​

លោករដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក Mike Pompeo នឹង​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​អាស៊ី​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​ និង​ជួប​ជាមួយមេដឹកនាំ​កូរ៉េខាង​ជើង ​គីម ​ជុង​អ៊ុន​នៅ​ថ្ងៃ​អាទិត្យ ​នៅពេល​ដែល​មេដឹកនាំ​ទាំង២​ចាប់​ផ្តើម​រៀប​ចំជំនួប​កំពូល​លើក​ទី២​រវាង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​កូរ៉េខាង​ជើង។

​ រដ្ឋាភិ​បាល​ក្រុង​វ៉ាស៊ីនតោន​បាន​ទាយទុក​ជាមុននៃ​ដំណើរ​ទស្សនកិច្ច​នេះ​ថា​ ជំនួប​រវាង​លោក​ត្រាំ​ និង​លោក​គីម​នឹង​កើត​មាន​នៅ​ពេល​ណាមួយ​ខាង​មុខ។​ ដំណើរ​ទស្សន​កិច្ចរបស់​លោក Pompeo ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិ​បាលក្រុង​សេអ៊ូល​បាន​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​អាច​មាន​អាវុធ​នុយ​ក្លែអ៊ែរ​ចំនួន​៦០​គ្រាប់​ ដែល​បាន​ស្តុក​ទុក។ កិច្ចការ​នៃ​ការ​រៀប​ចំ​គម្រោង​ពិភាក្សា​មិន​ធ្វើ​ឲ្យ​មាន​អាវុធ​នុយក្លែអ៊ែរ ប្រហែល​មានការ​ពិបាក។

អស់​រយៈពេល​មួយ​ឆ្នាំ​ ដែល​កូរ៉េខាង​ជើង​បាន​ចូល​រួម​ក្នុង​សហគមន៍​អន្តរជាតិ ប្រទេស​មួយ​ចំនួនបាន​អំពាវនាវ​ឲ្យមាន​ការ​បន្ធូរ​បន្ថយ​ការ​ដាក់​ទណ្ឌកម្មសេដ្ឋ​កិច្ច​ដល់​កូរ៉េខាង​ជើងជា​ការលើក​ទឹក​ចិត្ត​ចំពោះ​ឥរិយាបទ​របស់​ខ្លួន។​ នេះ​បើ​យោង​តាម​លោកEvan Rees អ្នក​វិភាគ​សម្រាប់​តំបន់​អាស៊ី​ និង​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក​នៅ​អង្គការ Stratfor។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ និង​ម៉ូស្គូ​បាន​អំពាវ​នាវ​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ឲ្យ​វាយ​តម្លៃ​ឡើង​វិញ​ពី​ការដាក់​ទណ្ឌកម្ម​ដល់​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​។​ រដ្ឋ​មន្រ្តីការ​បរទេស​ចិន វ៉ាង​ យី ​បាន​និយាយថា ​ចំណង​ទាក់​ទង​ដ៏​កក់​ក្តៅ​ឡើង និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​វិជ្ជមានរវាង​កូរ៉េខាង​ជើង​ និង​ខាង​ត្បូង​ និងទំនាក់​ទំនង​កាន់​តែ​ប្រសើរ​ឡើង​ជាមួយ​សហរដ្ឋ​អាមេរិក ​ត្រូវ​តែ​មាន​ការ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌ​កម្មសេដ្ឋ​កិច្ច​នេះ។​

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​មិន​យល់​ស្រប ដោយ​និយាយ​ថា ​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ប្រឆាំងនឹង​កូរ៉េខាង​ជើង​នឹង​នៅតែ​ស្ថិត​ជា​ធរមាន៕


វីដេអូថ្មីៗបំផុត

XS
SM
MD
LG