ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ថៃ​បាតុកម្ម​ប្រឆាំង​នឹង​គណៈកម្មាធិការ​បោះឆ្នោត​ដែល​លួច​បន្លំ​បន្ទាប់​ពីការបោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស


មេដឹកនាំ​គណបក្ស Palang Pracharat គឺ​លោក Uttama Savanayana អញ្ជើញ​ធ្វើ​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​កណ្តាល​របស់​បក្ស​ នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។
មេដឹកនាំ​គណបក្ស Palang Pracharat គឺ​លោក Uttama Savanayana អញ្ជើញ​ធ្វើ​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​កណ្តាល​របស់​បក្ស​ នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។

ក្រុម​បាតុករ​មួយ​ក្រុម​តូច​បាន​តវ៉ា​ ក្នុងទីក្រុង​បាងកក​ ប្រទេស​ថៃ ​កាលពី​ថ្ងៃអាទិត្យ ដោយ​ចោទ​ប្រកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ពន្យារពេល​ និង​បន្លំ​លទ្ធផល​នៃការ​បោះឆ្នោត​កាលពី​សប្តាហ៍​មុន។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​ដំបូង​របស់​ថៃ​ ចាប់​តាំងពី​មាន​រដ្ឋប្រហារ​កាលពី​ឆ្នាំ ​២០១៤​មក​ គណបក្ស​ Phalang Pracharat​ ដែល​គាំទ្រ​ដោយ​ពួក​យោធា បាន​ឈ្នះ​សំឡេង​ឆ្នោត ​ហើយ​បាន​ប្រកាស​ពី​ជ័យ​ជម្នះ។ ​

តែ​គណបក្ស​ ភឺថៃ ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​លោក ​ថាក់ ស៊ីន ស៊ីណាវ៉ាត់ ​ដែល​ត្រូវ​បណ្តេញ​ចេញពី​មុខ​តំណែង​ បាន​ប្រកាស​ពី​ជ័យជម្នះ​ដែរ ​ដោយ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​នឹង​គណបក្ស​ដទៃ​ទៀត។​ ការណ៍​នេះ​បាន​ធ្វើឲ្យ​គណបក្ស​ទាំង​នេះ​មាន​សំឡេង​ភាគ​ច្រើន​ក្នុង​សភា។

លទ្ធផល​ពិត​ប្រាកដ​ចេញ​ពី​ការ​បោះឆ្នោត​អាច​នឹង​ត្រូវ​គេ​ប្រកាស​ឲ្យ​ដឹង​ច្បាស់​លាស់ នៅ​មុន​ថ្ងៃ ៩ ​ខែឧសភា​ នៅ​ពេល​គណៈកម្មាធិការ​បោះឆ្នោត​និយាយ​ថា ខ្លួន​នឹង​បញ្ចេញ​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវ​ការ។

មាន​ក្រុម​សកម្ម​ជន​គណបក្ស​ជំទាស់​ជិត​ ១០០​ នាក់ ​បាន​ធ្វើ​បាតុកម្ម​នៅក្បែរ​វិមាន​ឯករាជ្យ​ក្នុង​ទីក្រុង​បាងកក ​កាលពី​ថ្ងៃ​អាទិត្យ ​ដោយ​ចោទ​ប្រកាន់​គណៈកម្មាធិការ​បោះឆ្នោត​ពីបទ​លួចបន្លំ ​ហើយ​បាន​ស្រែក​ប្រឆាំង ​និង​កាន់​បដា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG