ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ប្រទេស​ថៃ​កើន​ឡើង​ខ្លាំង​បំផុត ស្របពេល​ដែល​ការចាក់​វ៉ាក់សំាង​មាន​ភាពរអាក់រអួល


រូបឯកសារ៖ នៅក្នុង​រូបថត​ដែល​ចេញផ្សាយ​ដោយ​មន្ទីរកែប្រែ​នេះ បង្ហាញពី​បន្ទប់​ទទេ​មួយដែល​ត្រូវបាន​រៀបចំ​ឡើង​សម្រាប់​អ្នកទោស​ដែល​មានជំងឺ​កូវីដ១៩ នៅ​ទីក្រុង​បាងកក​នៃ​ប្រទេសថៃ នៅ​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។
រូបឯកសារ៖ នៅក្នុង​រូបថត​ដែល​ចេញផ្សាយ​ដោយ​មន្ទីរកែប្រែ​នេះ បង្ហាញពី​បន្ទប់​ទទេ​មួយដែល​ត្រូវបាន​រៀបចំ​ឡើង​សម្រាប់​អ្នកទោស​ដែល​មានជំងឺ​កូវីដ១៩ នៅ​ទីក្រុង​បាងកក​នៃ​ប្រទេសថៃ នៅ​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។

ប្រទេស​ថៃ​បាន​កត់ត្រា​ចំនួន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ ខ្ពស់​បំផុត​កាល​ពី​ព្រហស្បតិ៍ បន្ទាប់​ពីគេរក​ឃើញ​ថា មាន​ការ​ឆ្លងរាត​ត្បាត​ពាស​ពេញពន្ធនាគារ​នានា នៅ​ក្នុង​ទីក្រុង​បាងកក ដែល​អាច​នាំ​ឲ្យការ​បិទ​ខ្ទប់​ទីតាំង​ខ្លះ​ជាបន្ត​ នៅក្នុង​ប្រទេស​ដែល​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ចស្រាប់​ហើយនោះ។​

រលក​នៃការ​កើនឡើងចុង​ក្រោយ​នេះ បាន​ចាប់ផ្តើម​យ៉ាងខ្លាំង​នៅ​ខែ​មេសា នៅ​តាម​ទី​កន្លែងកម្សាន្តពេល​រាត្រី​ដ៏​ពេញ​និយម​នានា​ក្នុងទីក្រុង​បាងកក។

ការណ៍​នេះ​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​របស់​លោកនាយករដ្ឋ​មន្ត្រី Prayuth Chan-ocha បញ្ជា​ឲ្យ​បិទ​ភោជនីយដ្ឋាន និងបារ ហើយ​ជំរុញ​ឲ្យ​ប្រជាជន​នៅ​ផ្ទះ និងបាន​ប៉ះពាល់​ដល់​វិស័យទេសចរណ៍ និងសេវាកម្ម​យ៉ាងខ្លាំង។

ប្រទេស​ថៃ​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លងចំនួន ៤.៨៨៧ ករណី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដែល​ជាករណី​ឆ្លងប្រចាំ​ថ្ងៃ​ច្រើន​បំផុត​ បន្ទាប់​ពី​អ្នក​ជាប់​ពន្ធនាគារ​ចំនួន ២.៨៣៥ នាក់ធ្វើ​តេស្ត​រក​ឃើញ​ថា​វិជ្ជមាន​ នៅ​ក្នុង​ពន្ធនាគារ​ពីរ​ក្នុង​ទីក្រុង​បាងកក។

ការ​ឆ្លង​រាល​ដាល​ថ្មីៗ​នេះ បាន​នាំ​ឲ្យ​មាន​អ្នកស្លាប់​ជាង​៤០០​នាក់ នាំ​ឲ្យ​គ្រែ​នៅ​តាម​មន្ទីរ​ពេទ្យ​ផ្ទុក​ពេញ​ដោយ​អ្នក​ជំងឺ ហើយ​នាំឲ្យ​រដ្ឋាភិបាល​ប្រញាប់​ប្រញាល់​ចាក់​វ៉ាក់សំាង​ជូន​សាធារណជន​ដែល​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង ពីផល​ប៉ះ​ពាល់​លើ​វិស័យសុខាភិបាល និង​វិស័យសេដ្ឋកិច្ច ស្រប​ពេល​ដែល​ប្រទេសថៃ ត្រៀម​ខ្លួន​បើក​ប្រទេស​ឡើងវិញ ដើម្បី​ស្វាគមន៍​ទេសចរណ៍​បរទេស។

លោកនាយករដ្ឋមន្ត្រី Prayuth នៅ​សប្ដាហ៍​នេះ បាន​សន្យា​ថា ​នឹង​ចាក់​វ៉ាក់សំាង​ជូន​ពលរដ្ឋគ្រប់រូប ដើម្បី​ដោះ​ស្រាយ​វិបត្តិ​កូវីដ១៩៕

XS
SM
MD
LG