ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃ​នឹង​បន្ថែម​ពេល​នៃ​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ពាក់ព័ន្ធ​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩


បុរស​ដែល​ពាក់​ម៉ាស់​អូស​រទេះ​កាត់​ផ្លូវ​ចង្អៀត​មួយ​នៅ​ក្នុង​ផ្សារ​មួយ​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។
បុរស​ដែល​ពាក់​ម៉ាស់​អូស​រទេះ​កាត់​ផ្លូវ​ចង្អៀត​មួយ​នៅ​ក្នុង​ផ្សារ​មួយ​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។

ប្រទេស​ថៃ​នឹង​បន្ថែម​ពេល​នៃ​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ទាក់ទិន​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩ រហូត​ដល់​ចុង​ខែ​ឧសភា ប៉ុន្តែ​នឹង​ពិចារណា​អំពី​ការ​បន្ធូរបន្ថយ​ការ​ដាក់​កំហិត​មួយ​ចំនួន​លើ​កន្លែង​អាជីវកម្ម និង​សកម្មភាព​សាធារណៈ​នានា នៅ​ពេល​ដែល​ចំនួន​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ បាន​ថយចុះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល។

នៅ​ថ្ងៃ​ចន្ទ​នេះ ប្រទេស​ថៃ​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៩ នាក់ និង​មិន​មាន​ការ​ឆ្លង​ថ្មី​នៅ​ក្នុង​ទីក្រុង​បាងកក​ជា​លើក​ដំបូង តាំង​ពី​ជំងឺ​នេះ​បាន​ផ្ទុះ​រាលដាល​ឡើង​តាំង​ពី​ខែ​មករា​មក។ ប្រទេស​ថៃ​បាន​បញ្ជាក់​ថា ករណី​ឆ្លង​សរុប​នៃ​ជំងឺ​កូវីដ១៩ មាន​ចំនួន ២.៩៣១ នាក់ និង​ករណី​ស្លាប់​មាន​ចំនួន ៥២ នាក់ ចំណែក​ឯ​អ្នក​ជា​សះស្បើយ​មាន​ចំនួន ២.៦០៩ នាក់។

ដោយសារតែ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​មាន​រលក​ទី​ពីរ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​នេះ បាន​ជា​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​កូវីដ១៩ របស់​រដ្ឋាភិបាល​ថៃ បាន​ស្នើ​បន្ថែម​ពេល​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន។

រដ្ឋាភិបាល​ថៃ​ក៏​បាន​ស្នើ​ផង​ដែរ​ឲ្យ​បន្ត​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​រវាង​ខេត្ត​នានា និង​ដាក់​កំហិត​លើ​សកម្មភាព​សាធារណៈ​ទ្រង់ទ្រាយ​ធំ ដោយ​ពន្យារ​បន្ថែម​នូវ​គោល​នយោបាយ​ធ្វើ​ការ​ពី​ផ្ទះ និង​ពន្យារ​ថ្ងៃ​ឈប់​សម្រាក​របស់​រដ្ឋ​ចំនួន ៤ នៅ​ក្នុង​ខែ​ឧសភា។

វិធានការ​ថ្មី​ទាំង​នេះ​គឺ​រងចាំ​ការ​អនុម័ត​ពី​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​អង្គារ​ស្អែក៕

XS
SM
MD
LG