ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ភឿថៃ​​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ថ្មី​របស់​ខ្លួន​នៅ​មុន​ការ​បោះ​ឆ្នោត

រូបភាព​ឯកសារ៖ ទាហាន​ថៃ​ម្នាក់​បោះ​ឆ្នោត​ក្នុង​ការិយាល័យ​បោះឆ្នោត​នៅ​ទីក្រុង​បាង​កក​ប្រទេស​ថៃកាលពី​ថ្ងៃទី០២ កុម្ភៈ ឆ្នាំ​២០១៤។
រូបភាព​ឯកសារ៖ ទាហាន​ថៃ​ម្នាក់​បោះ​ឆ្នោត​ក្នុង​ការិយាល័យ​បោះឆ្នោត​នៅ​ទីក្រុង​បាង​កក​ប្រទេស​ថៃកាលពី​ថ្ងៃទី០២ កុម្ភៈ ឆ្នាំ​២០១៤។

អ្នក​នយោបាយ​រាប់​រយ​នាក់​មក​ពី​គណបក្ស Puea Thai នៅ​ក្នុង​ប្រទេស​ថៃ បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នៅ​ក្នុង​ទីក្រុង​បាងកក ដើម្បី​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ថ្មី​នៅ​មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់​នៅ​ឆ្នាំ​ក្រោយ។

សកម្មភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​ហាម​ឃាត់​ដោយ​រដ្ឋាភិបាល​យោធា បន្ទាប់ពី​ពួក​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​របស់​លោកស្រី​អតីត​នាយករដ្ឋមន្ត្រី Yingluck Shinawatra ដែល​ដឹកនាំ​ដោយ​គណបក្ស Puea Thai នេះ កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៤។

កាល​ពី​ខែ​មុន រដ្ឋាភិបាល​យោធា​ថៃ​បាន​ដក​បម្រាម​នេះ​មួយ​ផ្នែក ដើម្បី​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​នានា​អាច​រៀបចំ​សម្រាប់​ការ​បោះ​ឆ្នោត។ រដ្ឋាភិបាល​យោធា​បាន​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ចន្លោះ​រវាង​ខែ​កុម្ភៈ និង​ខែ​ឧសភា ឆ្នាំ​ក្រោយ។

គណបក្ស Puea Thai បាន​បោះ​ឆ្នោត​ជ្រើសរើស​លោក​អតីត​ឧបនាយករដ្ឋមន្ត្រី Viroj Pao-in អាយុ ៨៤ ឆ្នាំ ជា​មេដឹកនាំ​គណបក្ស និង​អ្នក​នយោបាយ​ជើង​ចាស់​លោក Phumtham Vechayaychai អាយុ ៦៤ ឆ្នាំ ជា​អគ្គលេខាធិការ​គណបក្ស។

លោកស្រី Sudarat Keyuraphan អាយុ ៥៧ ឆ្នាំ ដែល​ជា​សមាជិក​ស្នូល​នៃ​គណបក្ស​នេះ ក៏​ត្រូវ​បាន​ជ្រើសរើស​ផង​ដែរ​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​គណបក្ស និង​ប្រធាន​គណៈកម្មាធិការ​មួយ​ទៀត​ដែល​នឹង​មើល​ការ​ខុស​ត្រូវ​លើ​ការ​ជ្រើសរើស​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត។

ថ្នាក់​ដឹកនាំ​គណបក្ស Puea Thai ដែល​ទើប​ត្រូវ​បាន​ជ្រើសរើស​ថ្មី​ទាំង​នេះ បាន​បញ្ជាក់​ថា គណបក្ស​មិន​ទាន់​តែងតាំង​បេក្ខជន​របស់​ខ្លួន​ណា​ម្នាក់​ឲ្យ​ចូល​ប្រកួត​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​ឥឡូវ​នេះ​កំពុង​ផ្ដោត​លើ​ការ​ធ្វើ​ការ​លើ​គោល​នយោបាយ​របស់​គណបក្ស​ជា​មុន៕

XS
SM
MD
LG