ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ថៃ​ធ្វើ​ពិធី​រំឭក​ដល់​ជន​រងគ្រោះ​ក្នុង​ការ​បំផ្ទុះ​នៅ​ទីសក្ការបូជា​ Erawan


បុរស​ម្នាក់​ដាក់​ផ្កា​កូលាប​សម្រាប់​ជន​រងគ្រោះ​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ថ្ងៃចន្ទសប្តាហ៍​នេះ។ មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​ក៏​បាន​ចូលរួម​ក្នុង​ពិធី​រំឭកវិញ្ញាណខន្ធ​នេះ​ផង​ដែរ នៅទីក្រុង​បាងកក។

ពិធី​នានា​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ ​នៅឯ​ទី​កន្លែង​សក្ការបូជា​ដែល​បាន​ទទួល​រង​ការបំផ្ទុះ​គ្រាប់​បែក​ដ៏​ប្រល័យ​នៅ​សប្តាហ៍​នេះ​នៅ​ក្នុង​ទីក្រុង​បាងកក ​នៅ​ស្រប​ពេល​ដែល​ពួក​មន្រ្តី​ថៃ​បាន​បន្ត​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដ៏​ច្របូក​ច្របល់​អំពី​ការ​ស្វែង​រក​ពួក​អ្នក​វាយ​ប្រហារ​នោះ។

ពួក​មន្រ្តី​ថៃ​ជាន់​ខ្ពស់​និង​ឥស្សរជន​សាសនា ​បាន​ចូល​រួម​ពិធី​សាសនា​ដើម្បី​រំឭក​វិញ្ញាណខន្ធ​មនុស្ស​២២​នាក់​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​ចន្ទ​ នៅឯ​ទី​សក្ការ​បូជា ​Erawan ​ដែល​នេះ​ជា​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប្រទេស​ថៃ។

ពួក​អាជ្ញាធរ​បាន​បង្កើន​ការយាម​ល្បាត​សន្តិសុខ​នៅ​ទី​កន្លែង​ទេសចរណ៍​ហើយ​និង​តំបន់​ផ្សេង​ៗ​ទៀត​នៅ​ទូទាំង​រាជ​ធានី។ ​ទោះ​ជាយ៉ាង​នោះ​ក៏ដោយ ​ពួក​អ្នក​ស៊ើប​អង្កេត​ទំនង​ជា​មាន​ភស្តុតាង​បន្តិច​បន្តួចប៉ុណ្ណោះ​ចំពោះ​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​ឬអំពី​មូលហេតុ​នៃ​ការ​វាយ​ប្រហារ​នោះ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​ពួក​មន្រ្តី​បាន​បញ្ជាក់​ថា ​ការ​ផ្ទុះ​គ្រាប់​បែក​នោះ ​មិន​ទំនង​មាន​ជាប់​ទាក់​ទង​នឹង​ភេរវកម្ម​អន្តរជាតិ​ទេ ​ទោះ​បី​ជា​មាន​ការ​ចេញ​ដីការ​ចាប់​ខ្លួន​ហើយ​និង​គំនូរ​ព្រាង​លើ​ជន​សង្ស័យ​សំខាន់​ម្នាក់​ដែល​ពួកគេ​បាន​និយាយ​ថា ​ជា​ជន​បរទេស​ក៏​ដោយ។

លោក ​Somyot Poompanmoung ​ប្រធាន​ប៉ូលិស​ជាតិ​បាន​និយាយ​ថា៖​ «ពួក​អ្នក​ស៊ើប​អង្កេត​បាន​កំណត់​ថា ​ការ​ផ្ទុះ​គ្រាប់​បែក​នោះ ​មិនមែន​ជាសកម្មភាព​ភេរវកម្ម​ទេ។ ក៏ប៉ុន្តែ ​ឧប្បត្ដិហេតុ ​នេះ​មាន​គោល​បំណង​ធ្វើ​ឲ្យ​អាប់​ឱន​ដល់​រដ្ឋាភិបាល ​បំផ្លាញ​ទំនុក​ចិត្ត​ហើយ​និង​បំភ័យ​ពួក​អ្នក​ទេសចរ។

ទោះ​បី​មាន​ការ​ច្របូកច្របល់​ក៏ដោយ ​ពួក​មេដឹកនាំគ្រប់​គ្រង​យោ​ធាថៃ​កំពុង​បង្ក្រាប​អ្នក​ដែល​និយាយ​ស្មានៗ​អំពី​អ្នកដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ។​ អ្នក​នាំ​ពាក្យ​យោធា​បាន​និយាយ​នៅ​ក្នុង​ការ​ប្រកាស​តាម​ទូរទស្សន៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​អ្នក​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម ​នឹង​ប្រឈម​មុខ​នឹង​ការ​ដាក់​ទោស​ទណ្ឌ៕

XS
SM
MD
LG