ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខ្មែរ​ម្នាក់​​នៅ​បាងកក​​រន្ធត់​​​ពេល​​ស្ថិត​នៅ​ជិត​​ព្រឹត្តិការណ៍​ផ្ទុះ​គ្រាប់បែក​​ថ្ងៃ​ច័ន្ទ


ការ​ផ្ទុះគ្រាប់​បែកដ៏​ខ្លាំង​មួយនៅផ្លូវ​កែង Ratchaprasong កណ្តាលសង្កាត់​ពាណិជ្ជកម្ម​ក្រុង​បាងកក​ប្រទេស​ថៃកាល​ពី​ល្ងាច​ថ្ងៃច័ន្ទ​ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ២៧ នាក់។

លោក ប៊ុន ថិន ​អាយុ​២៥ឆ្នាំ ជា​ជាង​ធ្វើ​ម៉ាស៊ីន​ត្រជាក់ដែល​បាន​រស់​នៅ​ប្រទេស​ថៃ​អស់​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ។ ពេល​មាន​ការ​ផ្ទុះ​នេះ ពលរដ្ឋ​ខ្មែរ​ពី​ខេត្ត​កោះកុង រូប​នេះ​កំពុង​ស្ថិត​នៅរថយន្ត​ក្រុង​ដែល​បើក​កាត់​ផ្លូវ​កែង Ratchaprasong។

លោក សឹង សុផាត នៃ​ VOA ពី​វ៉ាស៊ីនតោន​បាន​សម្ភាសន៍​លោក ប៊ុន ថិន តាម​ទូរស័ព្ទ​អំពី​ទិដ្ឋភាព​ក្រោយ​ការ​ផ្ទុះ​ភ្លាមៗ និង​ស្ថានភាពសន្តិសុខទូទៅ​នៅ​ទី​ក្រុង​បាងកក​នៅ​រាត្រី​ថ្ងៃ​ច័ន្ទ។ សូម​ស្តាប់​បទ​សម្ភាសន៍ទាំង​ស្រុង​ដូច​តទៅ៖

សូម​បញ្ជាក់​ថា លោក ប៊ុន ថិន បាន​ទាក់ទង​មក VOA តាម​ Facebook ហើយ​ប្រិយមិត្ត​អាច​ទស្សនា​វីដេអូពីកន្លែង​ផ្ទុះ​គ្រាប់​បែកដែល​លោក​ថតផ្ទាល់​ពី​រថយន្ត​ក្រុង​ភ្លាមៗ​ក្រោយ​ការ​ផ្ទុះ នៅ​ខាង​ក្រោម​ ឬនៅ​លើ​ទំព័រ Facebook របស់​ VOA គឺ www.facebook.com/voakhmer

ផែនទី​កន្លែង​កើត​ហេតុ៖

ផែនទី​ទី​សក្ការៈ Erawan កណ្តាល​ក្រុង​បាងកក
ផែនទី​ទី​សក្ការៈ Erawan កណ្តាល​ក្រុង​បាងកក

ប្រិយមិត្ត​អាច​ទទួល​ព័ត៌មាន​រហ័ស​ជា​ភាសា​អង់គ្លេស​ពី​លោក Steve Herman អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន VOA នៅ​ទី​ក្រុង​បាងកក​តាម​បណ្តាញ​ Twitter៖

XS
SM
MD
LG