ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​​ ប្រាយុទ្ធ​​​ ចាន់ អូចា​​​​​​ ក្លាយ​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ផ្លូវការ​​​របស់​​​ថៃ


លោក​​​ប្រយុទ្ធ​​​ ចាន់អូចា​​​កំពុង​​​សម្ដែង​​​ការ​​​គោរព​​​ចំពោះ​​​ការ​​​ទទួល​​​ស្គាល់​​​របស់​​​ព្រះ​​​មហាក្សត្រ​​​ថៃ​​​ឲ្យ​​​លោក​​​ធ្វើ​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​។
លោក​​​ប្រយុទ្ធ​​​ ចាន់អូចា​​​កំពុង​​​សម្ដែង​​​ការ​​​គោរព​​​ចំពោះ​​​ការ​​​ទទួល​​​ស្គាល់​​​របស់​​​ព្រះ​​​មហាក្សត្រ​​​ថៃ​​​ឲ្យ​​​លោក​​​ធ្វើ​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​។

លោក​ប្រាយុទ្ធ​ ចាន់អូចា (Prayuth Chan-ocha)​ ​បានក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រីផ្លូវការ​របស់​ថៃ​ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ បន្ទាប់​ពី​បាន​ការ​ទទួល​ស្គាល់​ពីព្រះ​មហាក្សត្រ​ថៃ​ Bhumibal Adulyadej។

លោក​ឧត្ដមសេនីយ៍ប្រាយុទ្ធ ​បាន​ទទួលព្រះរាជសារ​បញ្ជាក់ពី​តួនាទី​របស់​លោក​នៅ​ឯ​ពិធី​មួយ​ក្នុង​ទី​ក្រុង​បាងកក។​ លោក​និយាយ​ថា៖​ «នៅ​ក្នុង​ឱកាស​នេះ ​ខ្ញុំ​សូម​ស្បថ​មុខ​ប្រជារាស្ត្រ​ថា ​ខ្ញុំ​នឹង​ឧទ្ទិស​ខ្លួន​ប្រាណ​របស់​ខ្ញុំ​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​ការ​ដោយ​ស្មោះ​ត្រង់ដល់​ប្រទេស​ជាតិ​ និង​ផល​ប្រយោជន៍​របស់​ប្រជារាស្ត្រ​ ​ហើយ​នឹង​នាំ​សុភមង្គល​និង​សន្តិភាព​ជូន​ប្រជា​រាស្ត្រ​វិញ​»។

គួរ​រំលឹក​ថា​លោក​ប្រាយុទ្ធ​ ចាន់អូចា បាន​ដឹក​នាំ​ធ្វើ​រដ្ឋប្រហារ​យោធាទម្លាក់​លោក​ស្រី​ Yingluck Shinawatra​ អតីត​នាយក​រដ្ឋមន្ត្រី​ថៃចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​ឧសភា​។

​លោក​បញ្ជាក់​ថា​លោកនឹង​ចុះ​ចេញ​ពី​តំណែង​ជា​នាយ​អគ្គ​សេនាធិការកង​ទ័ព​នៅ​ខែ​ក្រោយ ​ហើយ​លោកនឹង​ធ្វើជា​នាយក​រដ្ឋមន្ត្រី​រហូត​ដល់​មាន​ការ​បោះឆ្នោត​ថ្មី​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ។ ​ការ​យល់​ព្រម​ដោយ​ព្រះ​មហាក្សត្រ​នៅ​ថ្ងៃ​ចន្ទ​នេះ ​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់សម្រាប់​ការ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​៕

XS
SM
MD
LG