ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ប្រាយុទ្ធ ចាន់ អូចា ឡើង​​​កាន់​​​តំណែង​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ថៃ


លោក Prayuth Chan-ocha សំពះ​​​តាម​​​ប្រពៃណី​​​ថៃ​​​ក្នុង​​​ពេល​​​លោក​​​ធ្វើ​​​ទស្សនកិច្ច​​​នៅខេត្ត​​​ឈុនបូរី កាល​​​ពី​​​ថ្ងៃ​​​ទី​​​២១ សីហា ឆ្នាំ​​​២០១៤។ REUTERS/Chaiwat Subprasom
លោក Prayuth Chan-ocha សំពះ​​​តាម​​​ប្រពៃណី​​​ថៃ​​​ក្នុង​​​ពេល​​​លោក​​​ធ្វើ​​​ទស្សនកិច្ច​​​នៅខេត្ត​​​ឈុនបូរី កាល​​​ពី​​​ថ្ងៃ​​​ទី​​​២១ សីហា ឆ្នាំ​​​២០១៤។ REUTERS/Chaiwat Subprasom

សភា​គ្រប់គ្រង​ដោយ​ពួក​យោធា​នៃ​ប្រទេស​ថៃ​បាន​បោះឆ្នោតជ្រើសរើស​លោក​ឧត្ដមសេនីយ៍ Prayuth Chan-Ocha ឱ្យ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ ក្នុង​ពេល​ជិត​បី​ខែ​ក្រោយ​ពី​លោក​បាន​ក្តាប់​អំណាច​ក្នុង​រដ្ឋប្រហារ​ដោយគ្មាន​ការ​បង្ហូរ​ឈាម​មួយ។

ការ​បោះឆ្នោត​ដោយ​ឯកច្ឆន្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​ជ្រើសរើស​អគ្គមេបញ្ជាការ​អាយុ​៦០ឆ្នាំ​រូប​នេះ​នៃ​កងទ័ព​ថៃ​ឱ្យ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ ដែល​ជា​ការចៀស​មិន​រួច​ពី​ព្រោះ​លោក​ជា​បេក្ខជន​តែ​ម្នាក់​គត់​សម្រាប់​តំណែង​នេះ។​ លោក Prayuth បាន​ដឹកនាំ​ក្រុមប្រឹក្សា​យោធាចាប់​តាំង​ពី​លោក​បាន​បង្ខំ​រដ្ឋាភិបាល​លោកស្រី​ Yingluck Shinawatra ឱ្យ​ចុះចេញ​ពី​តំណែង។​

លោក Prayuth នឹង​ចុះចេញ​ពី​តំណែង​ជា​អគ្គ​មេបញ្ជាការ​កងទ័ព​ថៃ​នៅ​ខែ​ក្រោយ​នេះ។ ​លោក​គ្រោង​កាន់អំណាច​រហូត​ដល់​មាន​ការ​បោះឆ្នោត​ជា​ថ្មី​នៅ​ចុង​ឆ្នាំ២០១៥៕

XS
SM
MD
LG