ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​រដ្ឋាភិបាល​យោធា​ថៃ​សន្យា​បង្កើត​រដ្ឋាភិបាល​អន្តរកាល​នៅ​ប៉ុន្មាន​ខែ​ទៀត


មេដឹកនាំរដ្ឋប្រហារយោ​ធា​ថៃ Prayuth Chan-ocha ​បាន​ទៅ​ដល់​ព្រះ​បរមរាជវាំង​​​​នៅ​ថ្ងៃ​សុក្រ ​ទី១៣ ​ខែ​មិថុនា ឆ្នាំ២០១៤។​
មេដឹកនាំរដ្ឋប្រហារយោ​ធា​ថៃ Prayuth Chan-ocha ​បាន​ទៅ​ដល់​ព្រះ​បរមរាជវាំង​​​​នៅ​ថ្ងៃ​សុក្រ ​ទី១៣ ​ខែ​មិថុនា ឆ្នាំ២០១៤។​
រដ្ឋាភិបាល​យោធា​ដែល​ដឹកនាំដោយ​ពួក​ឧត្តមសេនីយ៍​នៃ​ប្រទេស​ថៃ​បាន​កំណត់ពេល​វេលា​ដើម្បី​បង្កើតរដ្ឋាភិបាល​អន្តរកាល។

​ថ្លែង​ទៅ​កាន់ពួក​មន្រ្តី​ជាន់​ខ្ពស់​យោធានិង​មន្រ្តី​រដ្ឋាភិបាល​នៅ​ថ្ងៃ​សុក្រ​នេះ ឧត្តមសេនីយ៍កង​ទ័ព Prayuth Chan-ocha បាន​ប្រកាស​ថា ​រដ្ឋាភិបាល​មួយ​នឹង​ត្រូវ​បង្កើតនៅ​ខែ​មេសា ​ឬ​ ក៏យ៉ាង​ហោច​ណាស់​នៅ​ខែ​កញ្ញា។

​លោក Prayuth មិន​បាន​និយាយ​ថា ​តើ​នរណា​នឹង​ត្រូវ​តែង​តាំងដឹកនាំ​រដ្ឋាភិបាល​ថ្មីទេ ក៏ប៉ុន្តែ​លោក​គ្រាន់​តែនិយាយ​ថា ​«កុំ​សួរ​ខ្ញុំ​ថា ​តើ​គេ​ជា​នរណា​ហើយ​ តើ​គេ​មក​ពី​ណា?»។

​មាន​ការ​និយាយ​ស្មានៗ​ថា ​នាយ​អគ្គ​សេនាធិការ​កងទ័ព ​ដែល​ត្រូវ​ចូល​និវត្តន៍​នៅ​ខែ​កញ្ញា ​អាច​តែង​តាំងខ្លួន​លោក​ជា​នាយករដ្ឋមន្រ្តី។

​ចាប់​តាំង​ពី​ថ្ងៃ​ទី​២២ ​ខែ​ឧសភា​មក ​ពួក​យោ​ធា​បាន​កោះ​ហៅ​មនុស្ស​ជា​ច្រើន​រយ​នាក់​រួមមាន​អ្នក​នយោបាយ​ ​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​ ពួក​សកម្មជន​និង​អ្នក​កាសែត​បាន​ត្រូវ​ឃុំ​ខ្លួន​ភាគ​ច្រើនអស់​រយៈ​ពេលមួយ​ឬ​២​សប្តាហ៍។

​អ្នក​ដែល​ត្រូវបាន​ដោះលែងខ្លះ ​បាន​និយាយ​ថា ​ពួក​គេ ​ត្រូវ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ដែល​ចែង​ថា ​ពួក​គេ​នឹង​មិន​ចូលរួម​ក្នុង​សកម្មភាពនយោបាយឬ​ចាក​ចេញ​ពី​ប្រទេស​ទេ៕
XS
SM
MD
LG