ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនសង្ស័យ​ថៃ​បាន​ប្រគល់​កាបូប​ស្ពាយ​ដល់​អ្នក​បំផ្ទុះ​គ្រាប់បែក​នៅ​ទី​សក្ការៈបូជា​ក្នុង​ក្រុង​បាងកក


ប៉ូលិស​នាំ​ខ្លួន​ជន​សង្ស័យ​ចម្បង​ឈ្មោះ Yusufu Mirerili ដែល​ជាប់​ពាក់ព័ន្ធ​​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទី​សក្ការៈបូជា​ក្នុង​ក្រុង​បាងកក។
ប៉ូលិស​នាំ​ខ្លួន​ជន​សង្ស័យ​ចម្បង​ឈ្មោះ Yusufu Mirerili ដែល​ជាប់​ពាក់ព័ន្ធ​​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទី​សក្ការៈបូជា​ក្នុង​ក្រុង​បាងកក។

ប៉ូលិស​ថៃ​និយាយ​ថា​ បុរស​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ដាក់ បំផ្ទុះ​គ្រាប់បែក​នៅ​ឯ​ទីសក្ការៈបូជា​ក្នុង​ក្រុង​បាងកក​កាល​ពី​ខែមុន ​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ការ​ពាក់ព័ន្ធ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​ការ​វាយប្រហារ​នោះ​បន្ថែម​ទៀត។

ជន​សង្ស័យ​ឈ្មោះ ​Yusufu Mieraili ​បាន​សារភាព​ថា ខ្លួន​បាន​ប្រគល់​កាបូប ស្ពាយ​ខ្នង​ ដែល​មាន​គ្រឿង​ផ្ទុះ​ដល់​បុរស​ម្នាក់ទៀត​ ដែល​គេ​ជឿ​ថា​ បាន​ចាក​ចេញ​ពី​ទីសក្ការៈបូជា​មុន​ពេល​គ្រាប់បែក​ផ្ទុះតែ​បន្តិច។

ប៉ូលិស​ថៃ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ដឹកនាំ​ Mieraili​ ឲ្យ​ធ្វើ​ត្រាប់​ជា​សាធារណៈ​ឡើងវិញ​ពាក់ព័ន្ធ​នឹង​សកម្មភាព​កាលពីថ្ងៃ​ទី១៧ ​សីហា​ ដែល​ជា​ថ្ងៃ​មាន​ការផ្ទុះ​គ្រាប់​បែក ហើយ​បាន​សម្លាប់​មនុស្ស​២០នាក់​នោះ។

អ្នកនាំពាក្យ​ប៉ូលិស ​Prawut Thavornsiri ​ចង្អុល​បង្ហាញ​ពី​ទីកន្លែង​ដែល​ជន សង្ស័យ​បាន​ជួបគ្នា​ជាមួយ​បុរស​ពាក់អាវលឿង​ ហើយ​ប្តូរ​កាបូប​ស្ពាយ៕

XS
SM
MD
LG