ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ថៃ​ចាប់​ខ្លួន​អ្នក​ចម្រៀង​​ rap និង​សកម្មជន​បន្ថែម​​ទៀត​នៅ​ក្នុង​ការ​បង្ក្រាប​​បាតុកម្ម


ក្រុម​និស្សិត​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​កាន់​បដា​ដែល​មាន​រូប​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​សាកល​វិទ្យាល័យ​ធម្មសាត នៅ​ក្រុង Pathum Thani ភាគ​ខាង​ជើង​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី១០ សីហា ២០២០។
ក្រុម​និស្សិត​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​កាន់​បដា​ដែល​មាន​រូប​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​សាកល​វិទ្យាល័យ​ធម្មសាត នៅ​ក្រុង Pathum Thani ភាគ​ខាង​ជើង​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី១០ សីហា ២០២០។

ប៉ូលិស​នៅ​ក្នុង​ប្រទេស​ថៃកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ចាប់​ខ្លួន​អ្នក​ចម្រៀង​ rap និង​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ចំនួន​៧​នាក់នៅ​ក្នុង​ការ​បង្ក្រាប​លើ​ក្រុម​បាតុករ​ ដែល​បាន​ក្លាយ​ជា​ចលនា​គំរាម​កំហែង​ខ្លាំង​ជាង​គេ​ចំពោះ​រដ្ឋាភិបាល​ថៃដែល​ដឹកនាំ​ដោយ​អតីត​មេ​បញ្ជា​កងទ័ព​លោក Prayuth Chan-ocha។

ក្រុមបាតុករដែលជាច្រើន​ជា​សិស្ស​និស្សិត​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​លោក​ថា​មិន​មាន​សមត្ថភាព​និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

ក្នុង​ចំណោម​អ្នក​ត្រូវ​បាន​ចាប់​ខ្លួន​មានលោក Dechathorn Bamrungmuang សមាជិក​សំខាន់​ម្នាក់​នៃ​ក្រុម​តន្រី Rap ប្រឆាំង​នឹង​របប​ផ្តាច់ការ។ លោក​បានបង្ហោះ​រូប​តាម​ហ្វេសប៊ុក​ដែល​បង្ហាញ​ទិដ្ឋភាព​ប៉ូលិស​នាំ​ខ្លួន​លោក​ទៅ​ការិយាល័យ​ប៉ូលិស​ដើម្បី​សាកសួរ។

ក្រុម​អ្នក​តវ៉ា​ដែល​កំពុង​ប្រឈម​នឹង​ទោស​បះបោរ​បាន​ទាមទារ​ឲ្យរដ្ឋាភិបាល​លោក Prayuth លាលែង​ពី​តំណែង។ ដោយ​សារ​តួនាទី​សំខាន់ៗ​ក្នុង​គណៈរដ្ឋមន្ត្រី​ថៃ​ត្រូវ​កាន់​កាប់​ដោយ​អតីត​ឧត្តមសេនីយ៍​នៅ​ឡើយ ចលនា​ប្រឆាំង​នឹង​ការ​ក្តោបក្តាប់​អំណាច​យោធា​នៅ​ក្នុង​នយោបាយ​ថៃ និង​ការ​ដឹកនាំ​របស់​លោក Prayuth កាន់​តែ​មាន​ការ​កើន​ឡើង៕

XS
SM
MD
LG