ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

តុលាការ​​ថៃ​ដោះលែង​សកម្មជន​សំខាន់ ២ រូប ដែល​ប្រឆាំង​រដ្ឋាភិបាល


រូប​ឯកសារ៖ លោក Anon Nampa ត្រូវ​បាន​ប៉ូលិស​នាំ​ខ្លួន​ទៅ​កាន់​ស្ថានីយ​ប៉ូលិស​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។

សកម្មជន​ថៃ​ល្បីឈ្មោះ ២ រូប ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពីខែ​មុន​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ថៃ ត្រូវ​បាន​តុលាការ​ដោះ​លែង​កាល​ពី​ថ្ងៃ​ចន្ទ ក្រោយពីជាប់​ឃុំ​អស់​រយៈពេល ៥ ថ្ងៃ ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​ទៅ​លើ​លក្ខខណ្ឌឱ្យ​នៅ​ក្រៅ​ឃុំ។ ការ​ដោះលែង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប៉ូលិសបាន​ប្រាប់​តុលាការ​ថា​ពុំ​មាន​មូលដ្ឋាន​ណាមួយ​ដែល​ត្រូវ​បន្តឃុំ​ខ្លួន​ពួកគេ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

មេធាវី​សិទ្ធិមនុស្ស​លោក Anon Nampa អាយុ ៣៦ ឆ្នាំ និង​សកម្មជន​និស្សិត​លោក Panupong Jadnokអាយុ ២៤ ឆ្នាំ ត្រូវ​បាន​បញ្ជូនត្រឡប់​ទៅ​ពន្ធនាគារ​វិញ​កាល​ពី​សប្តាហ៍​មុន នៅ​ពេល​តុលាការសម្រេច​ថា សកម្មភាព​នយោបាយរបស់​ពួកគេ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​គឺ​រំលោភ​លើ​លក្ខខណ្ឌ​នៅ​ក្រៅ​ឃុំ​របស់ពួកគេ។ លោក​ទាំង​ពីរ​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

សកម្មជន​ទាំង ២ រូប​បាន​ចូលរួម​នៅក្នុង​ការ​តវ៉ា​ស្ទើរ​រាល់ថ្ងៃ​ក្នុង​រយៈពេល ២ ខែ​ចុង​ក្រោយ​នេះ ដោយ​ទាមទារ​ឱ្យស្ថាបន​យោធា​ថៃ​កុំ​ឱ្យ​ពាក់​ព័ន្ធ​ក្នុង​រឿង​នយោបាយ និង​ទាមទារ​ឱ្យ​មាន​ការ​ដក​លោក​នាយក​រដ្ឋមន្រ្តី Prayuth Chan-ocha ចេញ​ពី​តំណែង។ លោក Prayuth បាន​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ដោយ​ការ​ធ្វើ​រដ្ឋប្រហារ​កាល​ពី​ឆ្នាំ ២០១៤។

លោក Panupong និងលោក Anon ត្រូវ​បាន​ចាប់​ខ្លួន​ជា​ច្រើន​លើក​ច្រើន​សារ​ក្នុង​ពេល​កន្លង​មក​ ហើយ​លោក​ទាំង​ពីរ​ស្ថិត​ក្នុង​ចំណោម​អ្នក​តវ៉ា​ជា​ច្រើន​នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នា​ពេល​ថ្មីៗ​នេះ​ថាបាន​ញុះញុង់ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម និង​រំលោភ​លើ​គោលការណ៍​មិន​ឱ្យ​ប្រមូល​ផ្ដុំ​គ្នា​ច្រើន ដើម្បី​ជៀសវាង​ការ​ឆ្លង​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG