ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ថៃ ត្រូវ​តុលាការ​រក​ឃើញ​ថា​គ្មាន​កំហុស ប៉ុន្តែ​ក្រុមបាតុករ​ទាមទារ​ឱ្យ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌


ក្រុមសកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ លើក​ម្រាមដៃបី​នៅពេល​ពួកគេ​តវ៉ា បន្ទាប់ពី​សេចក្តី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​លើ​ករណី​ទំនាស់​ផលប្រយោជន៍​របស់​នាយក​រដ្ឋមន្រ្តី លោក ​Prayuth Chan-Ocha នៅ​ទីក្រុង​បាងកក ប្រទេសថៃ នៅ​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២០។
ក្រុមសកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ លើក​ម្រាមដៃបី​នៅពេល​ពួកគេ​តវ៉ា បន្ទាប់ពី​សេចក្តី​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​លើ​ករណី​ទំនាស់​ផលប្រយោជន៍​របស់​នាយក​រដ្ឋមន្រ្តី លោក ​Prayuth Chan-Ocha នៅ​ទីក្រុង​បាងកក ប្រទេសថៃ នៅ​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២០។

តុលាការ​កំពូល​ថៃ​កាល​ពី​ថ្ងៃ​ពុធ​ បាន​សម្រេច​ឱ្យ​នាយករដ្ឋមន្ត្រី ​Prayuth Chan-Ocha ​គ្មាន​ទោស​ពៃរ៍​ពីបទ​ប្រព្រឹត្ត​កំហុស​ឆ្គង​ដែល​ទាក់ទង​នឹង​ការ​ស្នាក់នៅ​យូរ​ហួស​កំណត់ក្នុង​គេហដ្ឋាន​របស់​យោធា ​បន្ទាប់ពី​លោក​បាន​ចូល​និវត្តន៍​ពី​កងទ័ព។ សំណុំ​រឿង​នេះ​សឹង​តែ​អាច​ដក​លោក​ចេញ​ពី​តំណែង ​និង​ជា​មធ្យោបាយ​មួយ​ដើម្បី​បញ្ចៀស​វិបត្តិ​នយោបាយដែលបាន​បង្ក​ចលាចល​ក្នុង​រាជាណាចក្រ​មួយ​នេះ។

ក្រុម​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​ដែល​តវ៉ា​ដល់​ទៅ​រាប់​ម៉ឺន​នាក់​ ហើយ​ដាក់​សម្ពាធ​ឱ្យ​លោក Prayuth Chan-Ocha ​ចុះ​ចេញ​ពីតំណែង​នោះ ​បាន​ប្រមូលផ្តុំ​គ្នា​ភ្លាមៗ​នៅ​ឯ​ផ្លូវប្រសព្វដ៏​ធំមួយ​កន្លែង​ក្នុង​ទី​ក្រុង​បាងកក ​បន្ទាប់​ពី​តុលាការ​ធម្មនុញ្ញ ​បាន​សម្រេច​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​ឈ្នះ​ក្តី។

ចៅក្រម​ទាំង​៩​រូប ​បាន​សម្រេច​ជា​ឯកច្ឆន្ទឱ្យ​លោក Prayuth ​បន្ត​ស្នាក់​នៅ​ក្នុង​លំនៅដ្ឋាន​យោធា​ដែល​ចេញចំណាយ​ដោយ​ថវិកា​ពីការបង់ពន្ធ​របស់​ពលរដ្ឋ បន្ទាប់​ពី​លោក​បាន​ចូល​និវត្តន៍​ពី​តួនាទី​អគ្គមេបញ្ជាការ​កងទ័ព​កាល​ពី​ឆ្នាំ​២០១៤ ដោយ​តុលាការបញ្ជាក់​ថា នោះ​មិនមែន​ជារឿង​ទំនាស់​ផលប្រយោជន៍​ ឬ​ក៏​រំលោភ​ច្បាប់​ណា​មួយ​ដែរ ​ដូច្នេះ​ «លោក​នៅ​តែ​បន្ត​មុខ​តំណែង​ជា​នាយក​រដ្ឋមន្ត្រី»។

លោក ​Prayuth ​អតីត​អគ្គមេបញ្ជាការ​កងទ័ព ​គឺ​ជា​មុខព្រួញ​នៃ​ក្រុម​បាតុករ​ដែល​មាន​កំហឹង​នោះ​ បាន​ចូល​កាន់​មុខតំណែង​ក្នុង​អំពើ​រដ្ឋប្រហារ​មួយ​កាល​ពី​ឆ្នាំ​២០១៤។ លោក​បាន​ប្តេជ្ញា​ការពារ​ព្រះមហាក្សត្រ​និង​នាំ​មក​នូវ​សន្តិភាព​និង​ការ​រួបរួម​ដល់​ប្រជាជាតិ​ដែល​បែកបាក់​នេះ៕

XS
SM
MD
LG