ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​រដ្ឋាភិបាល​យោធា​ថៃ​បោះឆ្នោត​ទម្លាក់​ចោល​សេចក្តីព្រាង​រដ្ឋ​ធម្មនុញ្ញ


ក្រុមប្រឹក្សា​កំណែទម្រង់​ជាតិ​បាន​បោះឆ្នោត​ទម្លាក់​ចោល​សេចក្តី​ព្រាងរ​ដ្ឋ​ធម្មនុញ្ញ​ដោយ​សំឡេង​១៣៥​ទល់​នឹង​១០៥​សំឡេង ហើយ​មាន​សមាជិក​សភា​ចំនួន​៧រូប​បោះឆ្នោត​អនុប្បវាទ។
ក្រុមប្រឹក្សា​កំណែទម្រង់​ជាតិ​បាន​បោះឆ្នោត​ទម្លាក់​ចោល​សេចក្តី​ព្រាងរ​ដ្ឋ​ធម្មនុញ្ញ​ដោយ​សំឡេង​១៣៥​ទល់​នឹង​១០៥​សំឡេង ហើយ​មាន​សមាជិក​សភា​ចំនួន​៧រូប​បោះឆ្នោត​អនុប្បវាទ។

ដំណើរ​វិល​ទៅរក​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ថៃ​ទទួល​រង​ការ​ថមថយ​ដ៏​ធំមួយ​នៅ​ថ្ងៃអាទិត្យ​នេះ​នៅពេល​ដែល​រដ្ឋសភា​ដែល​គាំទ្រ​ដោយ​ក្រុម​យោធា​បាន​ច្រានចោល​រដ្ឋ​ធម្មនុញ្ញ ថ្មី​ដែល​បាន​ស្នើឡើង។​

ក្រុមប្រឹក្សា​កំណែទម្រង់​ជាតិ​បាន​បោះឆ្នោត​ទម្លាក់​ចោល​សេចក្តី​ព្រាងរ​ដ្ឋ​ធម្មនុញ្ញ​ដោយ​សំឡេង​១៣៥​ទល់​នឹង​១០៥​សំឡេង ហើយ​មាន​សមាជិក​សភា​ចំនួន​៧រូប​បោះឆ្នោត​អនុប្បវាទ។ នៅ​ពេល​នេះ​រដ្ឋាភិបាល​យោធា​នឹង​បង្កើត​គណៈកម្មការ​ថ្មី​ទៀត​ដែល​មាន​ពេល​៦ខែ​ដើម្បី​សរសេរ​រដ្ឋ​ធម្មនុញ្ញ​ថ្មី ហើយ​ត្រូវ​តែ​ទទួលការ​អនុម័ត​ពី​រដ្ឋ​សភា​មុន​នឹង​អាច​យក​ទៅ​ធ្វើ​ប្រជាមតិ​បាន។​ ការណ៍​នេះ​មាន​ន័យ​ថា​ ការបោះឆ្នោត​នឹង​មិន​អាច​កើត​មាន​ឡើង​បាន​ទេ​រហូត​ដល់​ឆ្នាំ​២០១៧។ រដ្ឋាភិបាល​យោធា​ថៃ​បាន​គ្រោង​រៀបចំ​ការបោះឆ្នោត​នៅ​ចុង​ឆ្នាំ​២០១៦​ប្រសិន​បើ​រដ្ឋ​ធម្មនុញ្ញ​ដែល​បាន​ស្នើ​ឡើង​ត្រូវ​បាន​ក្រុម​ប្រឹក្សា​កំណែទម្រង់​ជាតិ​អនុម័ត​យក។

​សេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​នោះ​ត្រូវ​បាន​គណបក្ស​នយោបាយ​ស្ទើរ​តែ​ទាំងអស់​ច្រាន​ចោល​ដោយ​ពួកគេ​និយាយ​ថា​ វា​នឹង​ធ្វើ​ឲ្យ​ក្រុមយោធា​នៅ​កាន់អំណាច។ ពួកគេ​លើកឡើង​ពីមាត្រា​មួយ​ដែល​ចែង​ថា​ ត្រូវ​មាន​ការបង្កើត​គណៈកម្មការ​មួយ​ដែល​មាន​សមាជិក​២៣នាក់​ដែល​នឹង​ក្តោបយក​អំណាច​ពី​រដ្ឋាភិបាល​ដែល​ជាប់​ឆ្នោត​ដោយ​ការបោះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​ក្នុង​គ្រា​ប្រទេស​ជាតិ​មាន​វិបត្តិ ហើយ​គណៈកម្មការ​នោះ​គ្រប់​គ្រង​ដោយ​ក្រុម​យោធា។

ក្រុមយោធា​ថៃ​កាន់​អំណាច​ចាប់​តាំងពីខែ​ឧសភា​ឆ្នាំ​មុន​ បន្ទាប់ពី​បាន​ទម្លាក់​លោកស្រី​នាយករដ្ឋ​មន្ត្រី​យីងឡាក់ ស៊ីនណាវ៉ាត់ពី​អំណាច​ហើយ​លុបចោល​រដ្ឋ​ធម្មនុញ្ញ៕

XS
SM
MD
LG