ព្រះមហាក្សត្រចាស់ជរាBhumibol Adulyadejនៃប្រទេសថៃដែលជាព្រះរាជា សោយរាជ្យយូរជាងគេបំផុតនៅក្នុងពិភពលោក បានធ្វើការបង្ហាញព្រះភ័ក្រ្តជាសាធារណៈដ៏កម្រមួយដើម្បីប្រារព្ធខួនលើកទី៦៥នៃការឡើងសោយរាជ្យរបស់ព្រះអង្គ។
ស្ថានីយទូរទស្សន៍នៅក្នុងប្រទេស បានផ្សាយបន្តផ្ទាល់នៅថ្ងៃអង្គារនេះនៅពេលដែលព្រះមហាក្សត្រជាទីគោរព ដែលមានព្រះជន្ម៨៧ព្រះវស្សា បានចាកចេញពីមន្ទីរពេទ្យទីក្រុងបាងកកដែលនៅទីនោះ ព្រះអង្គបានចំណាយពេលរាប់សិបខែ។
មនុស្សរាប់រយនាក់ដែលឈរតម្រង់ជួរនៅតាមផ្លូវ បានស្រែកអបអរថា«ជយោ!ព្រះមហាក្សត្រ» នៅពេលដែលក្បួនរថយន្តរបស់ព្រះមហាក្សត្រ បានបើកកាត់តាមផ្លូវឆ្ពោះទៅកាន់ព្រះបរមរាជវាំងដើម្បីចូលរួមក្នុងពិធីតាមបែបព្រះពុទ្ធសាសនាដោយមានពួកមន្រ្តីជាន់ខ្ពស់ថៃចូលរួមដែរ។
ភាពអឺងកងក្នុងពិធីបុណ្យកត់សម្គាល់នៃថ្ងៃឡើងសោយរាជ្យ ដែលជាការឈប់សម្រាកសាធារណៈមួយនៅក្នុងប្រទេសថៃនៅក្នុងការរំឮកនៃការឡើងសោយរាជ្យជាផ្លូវការរបស់ព្រះមហាក្សត្រនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៥០ បីឆ្នាំបន្ទាប់ពីការឡើងសោយរាជ្យរបស់ព្រះអង្គ បានចាប់ផ្តើមក្រោយពីការចូលទីវង្គតរបស់ព្រះរាមរបស់ព្រះអង្គ។
ព្រះមហាក្សត្រដែលឥឡូវនេះគង់នៅលើរទេះរុញ បានចាកចេញពីមន្ទីរពេទ្យដោយកម្របន្ទាប់ពីការវះកាត់យកថង់ប្រមាត់ចេញកាលពីខែតុលា។ ការព្រួយកង្វល់អំពីសុខភាពរបស់ព្រះអង្គ មានកាន់តែខ្លាំងឡើងនៅខែធ្នូនៅពេលដែលព្រះអង្គ មិនបានបង្ហាញព្រះភ័ក្រ្តជាសាធារណៈនៅថ្ងៃបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ។
ថ្វីបើព្រះអង្គ គ្មានតួនាទីខាងនយោបាយក៏ដោយ ព្រះមហាក្សត្រ Bhumibol ជានិមិត្តរូបសាធារណៈនៃការបង្រួបបង្រួមជាតិមួយនៅក្នុងប្រទេសថៃ ដែលបានរងផលប៉ះពាល់តាមរយៈនៃជម្លោះខាងនយោបាយដ៏ច្រើនក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
កាលពីឆ្នាំទៅ ពួកកងទ័ពដែលគាំទ្រមហាក្សត្រ បានរឹបអូសយកអំណាចនៅក្នុងរដ្ឋប្រហារមួយបន្ទាប់ពីអតីតនាយករដ្ឋមន្រ្តី Yingluck Shinawatra ដែលត្រូវបានបណ្តេញចេញពីតំណែងដោយការបញ្ជារបស់តុលាការបន្ទាប់ពីការប្រឆាំងតវ៉ាដោយហឹង្សាអស់រយៈពេលជាច្រើនខែមក។ នេះជារដ្ឋប្រហារយោធាលើកទី១២នៅក្នុងរយៈពេល៨០ឆ្នាំចុងក្រោយនេះ។
ពួកមេដឹកនាំយោធា បាននិយាយថា រដ្ឋប្រហារនេះ ជាការចាំបាច់ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ ទោះជាយ៉ាងនោះក៏ដោយ ចំណាត់ការនោះ ក៏បានត្រូវគេមើលឃើញជាទូទៅថា ជាការប៉ុនប៉ងដើម្បីកាត់បន្ថយឥទ្ធិពលរបស់អតីតនាយករដ្ឋមន្រ្តីThaksin Shinawatarដែលជាបងប្រុសរបស់លោកស្រី Yingluck។
លោកថាក់ស៊ីន បានត្រូវទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារយោធាបន្ទាប់ពីរងការចោទប្រកាន់ពីពុករលួយ ប្រើអំណាចហួសហើយនឹងមិនគោរពព្រះមហាក្សត្រ។ លោកនៅតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងតំបន់ជនបទដាច់ស្រយាល ហើយគណបក្សដែលលោកត្រួតត្រា បានឈ្នះរាល់ការបោះឆ្នោតជាតិចាប់តាំងពីឆ្នាំ២០០១មក។
មានការភ័យខ្លាចពីការបន្តនៃអស្ថេរភាពនយោបាយ នៅពេលដែលព្រះមហាក្សត្រ Bhumibolសោយទីវង្គត។ អ្នកស្នងតំណែងជំនួសព្រះអង្គ ប្រហែលរាជទាយាទ Vajiralongkorn ដែលត្រូវបានគេគិតថា គ្មានការគោរពយ៉ាងច្រើននៅក្នុងសង្គមថៃទេ៕