ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​និង​គណៈកម្មាការ​ថៃ​ប៉ះ​ទង្គិច​គ្នា​លើ​សេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ថ្មី


លោក Prayuth Chan-ocha ថ្លែង​ទៅ​កាន់​ប្រជាជាតិ​ និង​បាន​ថ្លែង​ពី​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​រដ្ឋាភិបាល​យោធា​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ។
លោក Prayuth Chan-ocha ថ្លែង​ទៅ​កាន់​ប្រជាជាតិ​ និង​បាន​ថ្លែង​ពី​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​រដ្ឋាភិបាល​យោធា​នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ។

រដ្ឋាភិបាល​យោធា​ថៃ​ និង​គណៈកម្មាការ​ធ្វើ​សេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ចុះ​សម្រុង​គ្នា​បន្ទាប់​ពី​គណៈ​រដ្ឋ​មន្ត្រី​បាន​ស្នើ​សុំឲ្យ​មាន​រដ្ឋ​ធម្មនុញ្ញ​ថ្មី​មួយ ដែល​មាន​ការ​ដាក់​បញ្ចូល​ ព្រឹទ្ធ​សភា​ដែល​មិន​ត្រូវ​ជ្រើស​រើស​ដោយ​ការ​បោះឆ្នោត ហើយ​នាយក​រដ្ឋ​មន្ត្រី​ដែល​ត្រូវ​បាន​ជ្រើសតាំង​ ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ក្នុង​រយៈពេល​៥ឆ្នាំ។

សំណើ​រដ្ឋាភិបាល​បាន​នាំ​ឲ្យ​មាន​ប្រតិកម្ម​ពី​ក្រុម​គណបក្ស​នយោបាយ ​លាយ ឡំ​នឹង​ការ​គំរាម​ពី​ជម្លោះ​ដ៏​ខ្លាំងក្លា ​ប្រសិនបើ​សំណើ​ទាំង​នេះ​ត្រូវ​គេ​ដាក់​បញ្ចូល ក្នុង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ថ្មី។ ​សេចក្តី​ព្រៀង​របស់​គណៈកម្មការ​ធម្មនុញ្ញ​អនុញ្ញាត​ឲ្យ មាន​ការ​បោះឆ្នោត​សម្រាប់​ជ្រើស​រើស​សមាជិក​សភា​ចំនួន​៥០០នាក់។​ ហើយ​សមាជិក​ព្រឹទ្ធសភា​ ២០០នាក់​តម្រូវ​ឲ្យ​ជ្រើស​រើស​ដោយ​សមាជិក​ក្រុម​អង្គការ សង្គម​ស៊ីវិល ​និង​ក្រុម​ ដែល​មាន​ការចាប់​អារម្មណ៍។ ​តែ​សំណើ​របស់​រដ្ឋាភិបាល​ ស្នើ​សុំ​ឲ្យ​មាន​ការ​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ ចំនួន​២៥០នាក់​ រួម​នឹង​រក្សា​ទុក ​អាសនៈ​សម្រាប់​ អគ្គលេខាធិការ​អចិន្ត្រៃយ៍​ក្រសួង​ការពារជាតិ​ អគ្គបញ្ជាការ យោធា មេបញ្ជាការ​យោធា​ មេបញ្ជាការ​ទ័ពអាកាស​ និង​ជើង​ទឹក ​ហើយ​និង អគ្គ​ស្នង​ការ​ប៉ូលិស​ផង​ដែរ។

ក្រុម​គណបក្ស​នយោបាយ​ និង​អ្នក​វិភាគ​បាន​និយាយ​ថា​ ប្រសិន​បើ​រឿង​នេះ ត្រូវ​សម្រេច​តាម​សំណើ​រដ្ឋាភិបាល ​ហើយ​អនុវត្ត​ក្រោយ​ការ​បោះឆ្នោត នោះ​នឹង​ធ្វើឲ្យ​ប្រជាធិបតេយ្យ​ និង​ស្ថានប័ន​នានា​ មាន​ការ​ចុះខ្សោយ​ ហើយ​នឹង​ត្រូវ​គ្រប់គ្រង​ ដោយ​ស្ថាប័ន​ដែល​មិន​កើត​ចេញ​ពី​ការ​បោះឆ្នោត៕

XS
SM
MD
LG