ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan នឹងបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍នេះដើម្បីជួបប្រធានាធិបតីដូណាល់ ត្រាំ ជាជំនួបមួយដែលត្រូវបានអ្នកខ្លះចាត់ទុកថា ជាឱកាសដើម្បីធ្វើឲ្យមានទំនាក់ទំនងដែលមានការតានតឹងអំពីការខ្វែងគំនិតគ្នាយ៉ាងច្រើនមានភាពល្អឡើងវិញ។
កិច្ចប្រតិបត្តិការខាងយោធារបស់តួកគីប្រឆាំងនឹងកងជីវពលស៊ីរីឃឺដ ឬ YPG ត្រូវគេរំពឹងនឹងស្ថិតលើរបៀបវារៈខ្ពស់ជាងគេ។ រដ្ឋាភិបាលតួកគី បានចាត់ទុកកងជីវពលស៊ីរី ឃឺដ ឬ YPG ជាពួកភេរវជន ក៏ប៉ុន្តែ ពួកកងជីវពលនោះជាសម្ព័ន្ធមិត្តដ៏សំខាន់មួយនៅក្នុងសង្គ្រាមដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមភេរវកម្មរដ្ឋឥស្លាម។
សភាសហរដ្ឋអាមេរិក កំពុងគំរាមកំហែងដាក់ទណ្ឌកម្មយ៉ាងខ្លាំងប្រឆាំងនឹងតួកគីចំពោះកិច្ចប្រតិបត្តិការយោធាប្រឆាំងនឹងជនជាតិភាគតិចឃឺដ។ ការដាក់ទណ្ឌកម្មខ្លះ បានដាក់លើប្រធានាធិបតី Erdogan។
ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតី Erdogan កំពុងព្រមានថា កិច្ចព្រមព្រៀងដែលបានចរចាជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងមូស្គូដើម្បីផ្អាក កិច្ចប្រតិបត្តិការយោធាប្រឆាំងនឹងកងជីវពលឃឺដជាការគ្រោះថ្នាក់មួយ។ ប្រធានាធិបតីតួកគី បានចោទប្រកាន់ពួកកងជីវពលពីការខកខានមិនបានដកចេញពីព្រំដែនតួកគី។
ជំនួបប្រធានាធិបតីនៅសប្តាហ៍នេះ ត្រូវបានគេមើលឃើញថា ជាពេលវេលាដ៏សំខាន់នៅក្នុងទំនាក់ទំនងរវាងសម្ព័ន្ធមិត្តរបស់អង្គការអូតង់៕