ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​៨នាក់​នៅ​ហុងកុង ត្រូវបាន​ចាប់ខ្លួន​ដោយសារ​ចូលរួម​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ខែកក្កដា


រូបឯកសារ៖ សមាជិក​សភា​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ (ពី​ឆ្វេង) លោក Eddie Chu លោក Raymond Chan និង​លោក Ted Hui ដើរ​ជាមួយ​អ្នកគាំទ្រ​នៅឯ​តុលាការ​ក្នុង​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ សមាជិក​សភា​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ (ពី​ឆ្វេង) លោក Eddie Chu លោក Raymond Chan និង​លោក Ted Hui ដើរ​ជាមួយ​អ្នកគាំទ្រ​នៅឯ​តុលាការ​ក្នុង​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យរបស់​ក្រុងហុងកុង​ចំនួន​៨​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃអង្គារ​ ពី​បទ​ចូលរួម​ធ្វើបាតុកម្ម​កាល​ពី​ខែកក្កដា​ប្រឆាំង​នឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី ដែល​ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ទីក្រុង​នេះ ​ដោយ​ប្រទេស​ចិន​ដីគោក។ ​

សកម្មជន​ទាំង​៨​នាក់​នោះ ​ក៏រួមមាន​អតីត​សមាជិក​រដ្ឋសភាដែល​គាំទ្រ​លទ្ធិ​ប្រជាធិតេយ្យ​ចំនួន​៣​រូប​ ដែល​មាន​ ​លោក​ Leung Kwok-hung ​ដែល​គេ​និយម​ហៅ​ថា​ ជា​បុរស​ «​សក់​វែង» ​លោក Wu Chi-wa ​និង​លោក​ Eddie Chu ផងដែរ។​

ប៉ូលិស​ក្រុងហុងកុង​ បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ សកម្មជន​ទាំង៨​នាក់​នេះ​ ដែល​មាន​អាយុ​ចន្លោះ​ពី​២៤​ ដល់​៦៤​ឆ្នាំ​ ត្រូវ​បាន​ចាប់ខ្លួន​ និង​ចោទ​ប្រកាន់​ពី​បទ​បង្ក​អំពើ​ញុះ​ញង់​ ការរៀបចំ​ និង​ការចូលរួម​ក្នុង​ការជួបជុំ​មួយ​ដែល​គ្មាន​ការអនុញ្ញាត។ សេចក្តី​ថ្លែងការណ៍របស់​ប៉ូលិស​ មិន​បាន​និយាយ​លម្អិត​ពី​អត្តសញ្ញាណ​របស់​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួនទាំងនោះ​ទេ។​

មនុស្ស​ប្រមាណ​ជាង​៣៧០​នាក់ ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១​ ខែ​កក្កដា កន្លង​ទៅ​ គឺ​មួយថ្ងៃ​ក្រោយពី​រដ្ឋាភិបាល​ក្រុងប៉េកាំង​ បាន​យល់ព្រម​ដាក់​ឲ្យប្រើប្រាស់​ច្បាប់​សនិ្តសុខជាតិ​ថ្មី​ សម្រាប់​ទីក្រុង​ហុងកុង​ ដែល​ជា​ការឆ្លើយតប​ចំពោះ​ការប្រឆាំង​តវ៉ា​ដែល​កើត​មាន​ឡើង​អស់​រយៈពេល​រាប់​ខែ​កន្លង​ទៅ​ ដែល​ពេល​ខ្លះ​ ការប្រឆាំង​តវ៉ា​នោះ​ ​ក៏​បា​ន​ក្លាយ​ជា​អំពើ​ហិង្សា​ផង​ដែរ​ ដោយ​បានហុំព័ទ្ធ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ក្រុងហុងកុង​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​ចុង​ក្រោយ​ ក្នុង​ឆ្នាំ​២០១៩។​ ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី ​អ្នកទាំងឡាយ​ណា​ក្នុង​ទីក្រុង​ហុងកុង​ដែល​ត្រូវគេ​ជឿជាក់​ថា ធ្វើ​សកម្មភាព​ភេរវកម្ម​ ការបំបែក​រដ្ឋ​ ធ្វើ​វិទ្ធង្សនា​អំណាច​រដ្ឋ​ ឬ​ឃុបឃិត​ជាមួយ​កម្លាំង​បរទេស​ អាច​ត្រូវ​កាត់ទោស​ និង​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ បើ​ត្រូវ​រកឃើញ​ថា​ មាន​ពិរុទ្ធភាព។ ​

ការចាប់ខ្លួន​សកម្មជន​ទាំង​៨​នាក់​នៅ​ថ្ងៃអង្គារ​នេះ​ ត្រូវ​បាន​ធ្វើឡើង​ ជាច្រើន​ម៉ោង​ ក្រោយ​សហរដ្ឋ​អាមេរិក​ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​មន្ត្រី​ចិនចំនួន​១៤​នាក់​ ជុំវិញ​ការបណ្តេញ​សមាជិក​រដ្ឋសភា​ទីក្រុង​ហុងកុង​ចំនួន​៤​នាក់​ ​ដែល​ជា​អ្នកគាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ក្នុង​ពេល​កន្លង​មក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG