ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមតាលីបង់​មើលងាយ​គម្រោង​ពង្រីក​តួនាទីយោធា​អាមេរិក​ក្នុងប្រទេស​អាហ្វហ្គានីស្ថាន


ក្រុមតាលីបង់កំពុងដើរក្នុងការជួបជុំមួយក្នុងស្រុក Shindand នៃខេត្ត Herat។

ក្រុម​តាលីបង់​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន ​បាន​ថ្កោល​ទោស​នៅពេល​ដែលសហរដ្ឋ​អាមេរិក​រៀប​ចំផែនការ​ថ្មី​បង្កើនការវាយ​ប្រហារ​ផ្លូវ​អាកាស​ប្រឆាំង​នឹងក្រុម​បះបោរ​ឥស្លាម ព្រមទាំង​ដាក់​ពង្រាយ​ទាហានអាមេរិក​នៅ​សមរភូមិ​នៅពេល​ចាំ​បាច់។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ ​អូបាម៉ា ​បាន​យល់​ព្រម​ឲ្យ​មាន​តួនាទីកាន់​តែ​ធំ​ឡើង​សម្រាប់​យោធា​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​ការ​ជជែក​ដេញ​ដោល​អស់រយៈ​ពេល​ជា​ច្រើន​ខែ​ដើម្បី​ជួយ​កងកម្លាំង​សន្តិសុខអាហ្វហ្គានីស្ថាន​ប្រយុទ្ធ​ពួកតាលីបង់។

Zabihullah Majahid អ្នកនាំ​ពាក្យ​ក្រុម​តាលីបង់ ​បាន​និយាយ​ថា ​ចំណាត់​ការ​នេះ ​នឹង​មិន​ជួយធ្វើ​ឲ្យ​ពួក​តាលីបង់​រួញ​រាឬ​បណ្តាល​ឲ្យ​ក្រុម​តាលីបង់​បោះបង់​ចោល​ការតស៊ូ​ប្រដាប់​អាវុធ​នោះ​ទេ។​អ្នកនាំ​ពាក្យ​តាលីបង់​រូបនេះ ​និយាយ​ទៀត​ថា «​នេះត្រឹមតែ​ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​ធនធាន​របស់​សហរដ្ឋ​អាមេរិក​ហើយ​នឹង​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​នៅ​សមរភូមិ​កាន់​តែ​ច្រើន​ឡើង‍»។

អ្នកនាំ​ពាក្យ​ក្រុម​តាលីបង់​ Mujahid ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ផ្ញើរ​មក​កាន់ VOA កាល​ពី​ថ្ងៃ​សៅរ៍​ថា «យើ ​ថ្កោល​ទោស​ការ​កើតមាន និង ការ​បន្ត​សង្គ្រាម។ យើង​ចង់​ប្រាប់​ពលរដ្ឋ​អាមេរិក​ថា ​អាហ្វហ្គានីស្ថាន ​បា​ន​ប្រយុទ្ធ​តស៊ូ ការ​ប្រើ​កម្លាំងណាមួយ​របស់​អ្នក​អស់​រយៈ​ពេល​១៥​ឆ្នាំ​កន្លង​មក​ហើយ។ យើង​នៅ​តែ​មិនទ្រុឌទ្រោម​ និង ធ្វើ​សង្គ្រាម​ជីហាដ​របស់​យើង​ប្រ​ឆាំង​នឹង​ការ​ត្រួតត្រា​របស់​អ្នក​»។

អ្នកនាំ​ពាក្យ​ក្រុម​តាលីបង់​នោះ ​និយាយ​បន្ត​ទៀត​ថា ​ទាហាន​ ប៉ូលីស ​បុគ្គលិក​ស៊ើប​ការណ៍​សម្ងាត់​និង​កងជីវពល​អាហ្វហ្គានីស្ថាន​ដែល​ហ្វឹកហាត់​ដោយ​សហរដ្ឋ​អាមេរិក​ចំនួន​៥សែននាក់ ​នឹងរងការ​ខូចខាត​ជារៀងរាល់​ថ្ងៃ​ហើយ​នឹង​បោះបង់​ចោលសមរភូមិ​ដោយ​សារ​ក្រុមតាលីបង់។

អ្នកនាំ​ពាក្យតាលីបង់ Mujahid និយាយទៀត​ថា «​ហើយឥឡូវនេះ ​ពួកគេ ​បាន អង្វរ​សុំ​ឲ្យ​អាមេរិក​ជួយ​ប្រយុទ្ធ​ជាមួយ​ពួកគេ‍»។​អ្នកនាំ​ពាក្យ​តាលីបាន​នោះ ​និង បន្ត​អះអាង​ទៀត​ថា ​«​យើងធាសហរដ្ឋ​អាមេរិក ​មិន​អាច​ធ្វើ​ឲ្យ​ក្រុម​តាលីបង់​ខូចខាត​ដោយ​សារអាវុធ​ទំនើប​និង​ទាហាន​ជាង​១សែននាក់​នោះ​ទេ‍»៕

XS
SM
MD
LG