ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ាគីស្ថាន​​ចាប់​​ខ្លួន​មន្រ្តី​ពីរ​នាក់​​ពី​ការ​ជួយ​អតីត​មេបញ្ជាការ​ពួកតាលីបង់​


មេបញ្ជាការ​ពួកតាលីបង់​​ឈ្មោះ​​ Mullah Akhtar Mansour ដែល​ត្រូវ​បាន​សម្លាប់ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក។
មេបញ្ជាការ​ពួកតាលីបង់​​ឈ្មោះ​​ Mullah Akhtar Mansour ដែល​ត្រូវ​បាន​សម្លាប់ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក។

អ្នកនាំ​ពាក្យ​ប៉ាគីស្ថាន​ម្នាក់​បាន​និយាយថា ​ក្រុម​អ្នកស៊ើបអង្កេត​សហព័ន្ធ​បាន​ចាប់ខ្លួន​មន្ត្រី​ពីរ​នាក់​ទាក់ទង​នឹងការ​ចេញ​ឯកសារ​ប៉ាគីស្ថាន​ឲ្យមេពួកតាលីបង់ឈ្មោះ Mullah Akhtar Mansour ដែល​ត្រូវ​បាន​សម្លាប់និង​គ្រួសារ​របស់​ជន​នោះ។​

Mansour ត្រូវ​បាន​សម្លាប់នៅ​ក្នុងការ​វាយ​ប្រហារមួយ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ស.រ.អា ​នៅ​ក្នុង​ខេត្ត Baluchistan នា​ប៉ែកនិរតី​ប្រទេសប៉ាគីស្ថាន​។លិខិត​ឆ្លងដែន​ Pakistan មួយដែល​ត្រូវបាន​រក​ឃើញ​នៅ​ជិត​ឡាន​ដែលត្រូវ​បាន​បំផ្លាញ​ បង្ហាញ​អត្តសញ្ញាណ​របស់​ជននោះ​ជា​ ឈ្មោះ Wali Mohammad។​

លោក Sarfaraz Hussain អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ប៉ាគីស្ថាន​បាន​និយាយ​ថា​លោក Aziz Ahmed ដែល​ជា​មន្ត្រី​ម្នាក់នៅ​ក្នុងក្រុង Quetta ដែល​ជា​ទីរួមខេត្ត​នៃ​ខេត្ត​ Baluchistan បានត្រូវ​ចាប់ខ្លួនកាលពី​ថ្ងៃ​សៅរ៍។ លោក Hussain បានថ្លែង​ថា ​លោក Ahmed បាន​យល់ព្រម​ផ្តល់អត្តសញ្ញាណ​បណ្ណ​ជាតិ​មួយ​ឲ្យ Mansour កាល​ពី​ឆ្នាំ២០០១។​

មន្ត្រី​ទី​ពីរ ដែល​ត្រូវបាន​ចាប់ខ្លួន​គឺ​លោក Riffat Iqbal ដែល​ធ្វើការ​ជាមួយ​អាជ្ញាធរ​ខាង​ការ​ចុះបញ្ជី​នៅ​ក្នុង​ក្រុងកំពង់ផែ Karachi។ ​លោក Hussain និយាយថា​ លោក Iqbal ត្រូវបាន​ចាប់ខ្លួន​ ពី​ព្រោះ​លោក​បាន​សម្រួល​ការ​បំពេញ​សំណុំ​ឯកសារ​សម្រាប់ការ​ទទួលសញ្ជាតិ​ប៉ាគីស្ថានសម្រាប់ប្រពន្ធ​ទី​ពីរ​របស់​ Mansour និង​កូន​របស់​ជន​នោះ៕

XS
SM
MD
LG