ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​​​តាលីបង់​សម្លាប់​មនុស្ស ២៨ នាក់​ និង​បង្ក​ឲ្យ​ជាង ៣២០ នាក់​ទៀត​រង​របួស​នៅ​ក្រុង​កាប៊ុល


បុគ្គលិក​ផ្នែក​សុខាភិបាល​អាហ្វហ្គានីស្ថាន​កំពុង​បញ្ជូន​ជន​រង​របួស​នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​អត្តឃាត​អះអាង​ទទួលខុសត្រូវ​ដោយ​ក្រុមតាលីបង់​នៅ​ក្រុង​កាប៊ុល។
បុគ្គលិក​ផ្នែក​សុខាភិបាល​អាហ្វហ្គានីស្ថាន​កំពុង​បញ្ជូន​ជន​រង​របួស​នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​អត្តឃាត​អះអាង​ទទួលខុសត្រូវ​ដោយ​ក្រុមតាលីបង់​នៅ​ក្រុង​កាប៊ុល។

ក្រុម​សកម្មប្រយុទ្ធ​តាលីបង់​មួយក្រុម​បាន​វាយប្រហារ​ដោយ​ការបាញ់ប្រហារ​ និង​ដាក់​បំផ្ទុះ​គ្រាប់បែក​ក្នុង​ក្រុង​កាប៊ូល​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​២៨នាក់ ហើយ​ធ្វើ​ឲ្យ​របួស​ចំនួន​ជាង​៣២៧នាក់។ នេះ​ជា​ការ​អះអាង​របស់​ប៉ូលិស និង​ក្រុម​មន្ត្រី​សុខាភិបាល​ក្នុង​រដ្ឋធានី​ប្រទេសអាហ្វហ្គានីស្ថាន។

ការ​វាយប្រហារ​នេះ​តម្រង់​គោលដៅ​លើ​អគារ​មួយ​ដែល​ក្រុម​មន្ត្រី​និយាយ​ថា ​ជា​កន្លែង​ស្នាក់​នៅរបស់​ក្រុម​កងកម្លាំងសន្តិសុខ​ពិសេស​របស់​អាហ្វហ្គានីស្ថាន ​ដែល​ធ្វើ​ការ​ឲ្យ​ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់​របស់​អាហ្វហ្គានីស្ថាន ហើយ​ទទួល​ភារកិច្ច​ខាង​ផ្នែក​ការពារ​មន្ត្រី​រដ្ឋាភិបាល។

ការវាយប្រហារ​នេះ​បាន​ចាប់ផ្តើម​នៅ​ម៉ោង​ប្រមាណ​៩​ព្រឹក ម៉ោង​ក្រុង​ស្រុក ដោយមាន​ការ​វាយប្រហារ​គ្រាប់បែក​អត្តឃាត​ដោយ​ចុច​បំផ្ទុះ​រថយន្ត​ដឹកគ្រឿង​ផ្ទុះ​នៅ​ឯ​ច្រកចូល​អគារ​នោះ។

ក្រុមតាលីបង់​បាន​ប្រកាស​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយប្រហារមួយ​នេះ ដែល​រងការ​ថ្កោលទោស​ពី​ប្រធានាធិបតី​អាហ្វហ្គានីស្តាន Ashraf Ghani៕

XS
SM
MD
LG