ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តាលីបង់​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​ការ​វាយប្រហារ​យ៉ាង​ឃោរឃៅ​នៅ​ក្រុង Kunduz


កងកម្លាំង​របស់​អាហ្វហ្គានីស្ថាន​ឈរ​ជើង​ ក្នុង​ពេល​ប៉ះទង្គិច​មួយ​ដែល​បង្ក​ឡើង​ដោយ​យុទ្ធជន​របស់​ឧទ្ទាម​តាលីបង់​លើ​មហាវិថី​ភ្ជាប់​ខេត្ត Baghlan និង​ក្រុង Kunduz ប្រទេស​អាហ្វហ្គានីស្ថាន​ កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥។
កងកម្លាំង​របស់​អាហ្វហ្គានីស្ថាន​ឈរ​ជើង​ ក្នុង​ពេល​ប៉ះទង្គិច​មួយ​ដែល​បង្ក​ឡើង​ដោយ​យុទ្ធជន​របស់​ឧទ្ទាម​តាលីបង់​លើ​មហាវិថី​ភ្ជាប់​ខេត្ត Baghlan និង​ក្រុង Kunduz ប្រទេស​អាហ្វហ្គានីស្ថាន​ កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥។

អាជ្ញាធរ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៦០នាក់​ត្រូវ​បាន​សម្លាប់ ​និង​៤៦៦នាក់​ទៀត​ត្រូវ​បាន​របួស​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​ពួក​ទាហាន​រដ្ឋាភិបាល ​និង​ពួក​តាលីបង់​ដើម្បី​ត្រួតត្រា​ក្រុង​ Kunduz នា​ប៉ែក​ខាងជើង​ប្រទេស។ គេ​រាយការណ៍​មក​ថា​នៅ​មាន​ការ​ប៉ះទង្គិចគ្នា​តទៅ​ទៀត​កាល​ពី​យប់​ថ្ងៃព្រហស្បតិ៍​ និង​ព្រឹក​ថ្ងៃ​សុក្រ​នៅ​ខាង​ក្នុងនិង​នៅ​ជុំវិញ​ក្រុង​នេះ។​

កាលពី​យប់ថ្ងៃ​ព្រហស្បតិ៍​ លោក​ Ashraf Ghani ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​បាន​ប្រកាស​ថា ​នៅ​ក្រោ​យការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​មក​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​វាយ​យក​បាន​មក​វិញ​នូវ​តំបន់​ភាគ​ច្រើន​នៃ​ក្រុង​ Kunduz ​បី​ថ្ងៃក្រោយ​ពី​ទីរួម​ខេត្ត​នេះ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​តាលីបង់។

ក៏​បុន្តែ​ទោះ​ជា​យ៉ាងណាក៏​ដោយ​ ក៏​អាជ្ញាធរ ​និង​អ្នក​ស្រុក​នៅ​ក្នុង​ក្រុង​ Kunduz និយាយ​ថា ​យុទ្ធជន​តាលីបង់​ខ្លះ​បាន​ឋិត​នៅ​ក្នុង​ផ្ទះ​របស់​ជន​ស៊ីវិល​ ហើយ​បាន​

ប្រយុទ្ធ​ប្រឆាំង​នឹង​កង​កម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ដែល​បាន​ធ្វើការ​ឆែកឆេរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទៀត។ ពួក​ឧទ្ទាម​នេះ​ក៏​វាយ​យក​បាន​ស្រុក​មួយ​ដាច់​ដោយ​ឡែក​នៅ​ក្នុងខេត្ត​ Badakhshan នា​ផ្នែក​ឦសាន​នៃ​ប្រទេស​ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍។

កាល​ពី​ថ្ងៃសុក្រ ​អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រសួង​សុខាភិបាល​បាន​និយាយ​ថា​ រដ្ឋាភិបាល​បាន​បញ្ជូន​ក្រុម​គ្រូ​ពេទ្យ​ខាង​វះកាត់​ និង​គ្រឿង​ផ្គត់ផ្គង់​ខាង​វេជ្ជសាស្ត្រ​ទៅ​កាន់​ក្រុង​ Kunduz៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG