ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដើម្បី​ដោះស្រាយ​ជម្លោះ​លើ​ការ​ទាមទារ​ដែន​សមុទ្រ​ជាន់​គ្នា


មេដឹកនាំ​ពិភពលោក​ចំនួន​២១នាក់​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) បក់​ដៃ​ក្នុង​ពេល​ថត​រូប​ជា​ក្រុម​នៅ​ក្នុង​ក្រុង​ម៉ានីល កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥។
មេដឹកនាំ​ពិភពលោក​ចំនួន​២១នាក់​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) បក់​ដៃ​ក្នុង​ពេល​ថត​រូប​ជា​ក្រុម​នៅ​ក្នុង​ក្រុង​ម៉ានីល កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥។

ប្រទេស​ហ្វីលីពីន​ និង​កោះ​តៃវ៉ាន់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេសាទ​ដែល​បាន​រង់ចាំ​អស់​រយៈ​ពេល​ជា​យូរ​ ក្នុង​គោលបំណង​កាត់បន្ថយ​ជម្លោះ​ដែនទឹក​ដែល​មាន​ការ​ទាមទារ​ជាន់គ្នា​មួយ។

សេចក្ដី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ហ្វីលីពីន​បាន​ធ្វើ​ជា​ម្ចាស់​នៃ​កិច្ចប្រជុំ​កំពូល​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ​ឬ APEC ក្នុង​ទីក្រុង​ម៉ានីល។

សេចក្ដី​ថ្លែងការណ៍​មួយ​របស់​ការិយាល័យ​សេដ្ឋកិច្ច​ និង​វប្បធម៌​តៃប៉ិ​និយាយ​ថា ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២បាន​ឯកភាព​គ្នា​លើ​កិច្ច​ព្រមព្រៀង​ដែល​ពាក់​ព័ន្ធ​នឹង​សហប្រតិបត្តិការ​ស្ដី​ពី​ការ​ពង្រឹង​ច្បាប់​លើ​បញ្ហា​នេសាទ​កាល​ពី​ថ្ងៃទី​៥​ ខែ​វិច្ឆិកា​នេះ។

ការិយាល័យ​សេដ្ឋកិច្ច​ និង​វប្បធម៌​តៃប៉ិ​បាន​ឲ្យ​ដឹង​ថា គេ​រំពឹង​ថា​កិច្ចព្រមព្រៀង​នេះ​នឹង​មានប្រសិទ្ធភាព​ ក្នុង​កាត់​បន្ថយ​បញ្ហា​ជម្លោះ​លើ​ការនេសាទ​រវាង​ប្រទេស​ទាំង​២ ក្នុង​ការ​ទាមទារ​ជាន់គ្នា​លើ​តំបន់​សេដ្ឋកិច្ច ​និង​ការពារសិទ្ធិ​ និង​ប្រតិបត្តិការ​នេសាទ​របស់​ប្រជាជន​តៃវ៉ាន់​ដោយ​ស្រប​ច្បាប់៕

XS
SM
MD
LG