ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​តៃវ៉ាន់​ថា តៃវ៉ាន់​នឹង​ពង្រឹង​ទំនាក់ទំនង​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក


ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen ជួប​ជាមួយ​តំណាង​សហរដ្ឋ​អាមេរិក​លោក Ro Khanna សមាជិក​រដ្ឋសភា​អាមេរិក និង​សមាជិក​ផ្សេងទៀត​នៃ​គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​នៅឯ​ការិយាល័យ​ប្រធានាធិបតី​នៅ​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen ជួប​ជាមួយ​តំណាង​សហរដ្ឋ​អាមេរិក​លោក Ro Khanna សមាជិក​រដ្ឋសភា​អាមេរិក និង​សមាជិក​ផ្សេងទៀត​នៃ​គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​នៅឯ​ការិយាល័យ​ប្រធានាធិបតី​នៅ​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen បាន​និយាយ​ថា កោះ​តៃវ៉ាន់​នឹង​ពង្រឹង​ទំនាក់ទំនង​យោធា​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិក​ឱ្យ​បាន​កាន់តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត។

អ្នកស្រី Tsai បាន​សន្យា​ដូច្នេះ​នៅ​ថ្ងៃ​អង្គារ​នេះ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​នឹង​ក្រុម​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់។ អ្នកស្រី​បាន​និយាយ​ថា តៃវ៉ាន់​នឹង​«ធ្វើ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​បាន​កាន់តែ​សកម្ម​ជាង​មុន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​និង​ដៃគូ​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​ដើម្បី​តទល់​ជាមួយ​នឹង​ការ​ប្រឈម​ខ្លាំងក្លា​នានា​ដូចជា​ការ​វាតទី​បែប​អាជ្ញាធិបតេយ្យ ​និង​ការ​ប្រែប្រួល​អាកាសធាតុ​ជាដើម។

ប្រទេស​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​ផ្លូវ​អាកាស​និង​ផ្លូវ​ទឹក​ជា​ច្រើន​នៅ​ជិត​កោះ​តៃវ៉ាន់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សមយុទ្ធ​កាលពី​ខែ​សីហា​ឆ្នាំ​មុន​ផង​ដែរ​ដែល​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Nancy Pelosi ដែល​ជា​ប្រធាន​រដ្ឋសភា​អាមេរិក​នៅ​ពេល​នោះ។ ចិន​ក៏​បាន​ដាក់​សម្ពាធ​ការទូត​ផង​ដែរ​លើ​ប្រទេស​នានា​ឱ្យ​កាត់ផ្ដាច់​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​នឹង​តៃវ៉ាន់។

សមាជិក​រដ្ឋសភា​អាមេរិក​លោក Ro Khanna ដែល​ជា​សមាជិក​នៃ​គណៈប្រតិភូ​មកពី​គណបក្ស​ទាំង​ពីរ​និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ពិសេស​ដែល​ទើប​នឹង​បង្កើត​ថ្មី​ដែល​មើល​ការ​ខុសត្រូវ​លើ​ស្ថានភាព​ប្រកួតប្រជែង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន បាន​ប្រាប់​អ្នកស្រី Tsai ថា គណៈប្រតិភូ​របស់​លោក​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​ដើម្បី «បញ្ជាក់​អំពី​គុណតម្លៃ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​តៃវ៉ាន់ ដែល​នោះ​គឺ​ការ​តាំងចិត្ត​ចំពោះ​ប្រជាធិបតេយ្យ​និង​សេរីភាព»។

បន្ថែម​ទៅ​នឹង​ការ​ប្រជុំ​ជាមួយ​នឹង​អ្នកស្រី Tsai និង​សមាជិក​សភា​តៃវ៉ាន់ គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​នេះ​ក៏​បាន​ជួប​ពិភាក្សា​ផងដែរ​ជាមួយ​នឹង​លោក Morris Chang ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​ផលិត​បន្ទះ​អេឡិចត្រូនិក Semiconductor របស់​តៃវ៉ាន់ ដែល​ជា​ក្រុមហ៊ុន​ផលិត​បន្ទះ​អេឡិចត្រូនិក Semiconductor ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ទីភ្នាក់ងារ​ព័ត៌មាន AFP។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG