ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ភៀសខ្លួន​ស៊ីរី បាន​ទៅ​ដល់​ប្រទេស​អាល្លឺម៉ង់​ក្រោម​កម្មវិធី​ដ៏​ចម្រូងចម្រាស​មួយ


ជន​ភៀសខ្លួន​និង​ជន​ចំណាកស្រុក​អង្គុយ​ជិត​ឥវ៉ាន់​របស់​ពួក​គេ​មុន​នឹង​ឡើង​រថយន្ត​ក្រុង​សំដៅ​ទៅ​ប្រទេស​ដែល​ពួក​គេ​នឹង​ស្នាក់​នៅឯ Piraeus ក្បែរទី​ក្រុង Athens ប្រទេស​ក្រិក
ជន​ភៀសខ្លួន​និង​ជន​ចំណាកស្រុក​អង្គុយ​ជិត​ឥវ៉ាន់​របស់​ពួក​គេ​មុន​នឹង​ឡើង​រថយន្ត​ក្រុង​សំដៅ​ទៅ​ប្រទេស​ដែល​ពួក​គេ​នឹង​ស្នាក់​នៅឯ Piraeus ក្បែរទី​ក្រុង Athens ប្រទេស​ក្រិក

ក្រុម​ដំបូង​នៃ​ជន​ភៀសខ្លួន​ស៊ីរី ដែល​ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​តួកគី​តាម​កម្មវិធី​ដ៏​ចម្រូងចម្រាស​មួយ​បាន​ទៅ​ដល់​អឺរ៉ុប​ហើយ។

ក្រុម​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ចំនួន​១៦​នាក់ បាន​ទៅដល់​ទីក្រុងHanover ប៉ែក​ខាង​ជើង​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។ ក្រុម​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ចំនួន​១៦​នាក់​ទៀត ត្រូវ​គេ​រំពឹង​ថា​នឹង​ទៅ​ដល់​នៅ​យប់​ថ្ងៃ​ច័ន្ទ​នេះ។

ទន្ទឹម​ពេល​ជា​មួយ​គ្នា​នេះ ជន​ចំណាកស្រុក​ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​ពី​កោះ Lesbos របស់​ប្រទេស​ក្រិក ទៅ​កាន់​ប្រទេស​តួកគី វិញ បាន​ចាប់​ផ្តើម​ចុះ​ពី​ទូក​ហើយ។

ពួក​មន្ត្រី​និយាយ​ថា​ជន​ចំណាក​ស្រុក​ចំនួន​១៣១​នាក់ ភាគច្រើន​ជាជនជាតិ​អាស៊ី​ខាង​ត្បូង បាន​ទៅដល់​ក្រុងDikili របស់​តួកគី​ហើយ នៅ​ថ្ងៃ​ច័ន្ទ​នេះ។

ជន​ចំណាកស្រុក​ទាំង​នេះ ត្រូវ​បាន​ជូន​ចេញ​ពី​ទូក​ទៅកាន់​មណ្ឌល​ចុះ​ឈ្មោះ ម្តង​មួយ​ៗ។

សកម្មភាព​ទាក់​ទង​នឹង​ជន​ចំណាកស្រុក​និង​ជន​ភៀសខ្លួន​នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​កំណត់​ការ​ចាប់ផ្តើម​អនុវត្ត​ផែនការ​ដ៏​ចម្រូងចម្រាស​មួយ ដើម្បី​ទប់ទល់​នឹងការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុសច្បាប់​ទៅ​ក្នុង​ទ្វីប​អឺរ៉ុប​ ដែល​រង​ការ​រិះគន់​ពី​ក្រុម​សិទ្ធិមនុស្ស។

ក្រោម​កិច្ច​ព្រមព្រៀង​រវាង​សហភាព​អឺរ៉ុប​និង​ប្រទេស​តួកគី ជន​ទាំង​ឡាយ​ណា​ដែល​បាន​ទៅដល់​ឆ្នេរ​សមុទ្រ​ប្រទេស​ក្រិក​ដោយ​ខុសច្បាប់ នឹង​ត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​តួកគីប្រសិន​បើ​ពួកគេ​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​ទេ​នោះ។

កិច្ច​ព្រមព្រៀង​នេះ មាន​គោលបំណង​បំបែក​ប្រតិបត្តិការរត់ពន្ធ​មនុស្ស​ដ៏​ធំ ដែល​កំពុង​ប្រព្រឹត្ត​ឡើង​ចេញ​ពី​ប្រទេស​តួកគី៕

XS
SM
MD
LG