ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ទីរពេទ្យ​អូស្រ្តាលី​មួយ​បដិសេធ​មិន​ព្រម​ប្រគល់​ទារក​ម្នាក់​ទៅ​កាន់​មណ្ឌល​ឃុំឃាំង​វិញ


ផែន​ទី​បង្ហាញ​ពី​ប្រទេ​ស​ប៉ាពួអាស៊ីណូវែលគីណេ។ មន្ទីរពេទ្យ​អូស្រ្តាលី​មួយ​បដិសេធ​មិន​ព្រម​ប្រគល់​ទារក​ម្នាក់​ទៅ​កាន់​មណ្ឌល​ឃុំឃាំង នៅ​ក្នុង​ប្រទេស​នេះ​វិញ។
ផែន​ទី​បង្ហាញ​ពី​ប្រទេ​ស​ប៉ាពួអាស៊ីណូវែលគីណេ។ មន្ទីរពេទ្យ​អូស្រ្តាលី​មួយ​បដិសេធ​មិន​ព្រម​ប្រគល់​ទារក​ម្នាក់​ទៅ​កាន់​មណ្ឌល​ឃុំឃាំង នៅ​ក្នុង​ប្រទេស​នេះ​វិញ។

មន្ទីរពេទ្យ​អូស្រ្តាលី​មួយ​បាន​បដិសេធ​មិន​ព្រម​ប្រគល់​ទារក​ដែល​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ម្នាក់​ទៅ​កាន់​មណ្ឌល​ឃុំឃាំង​វិញ។ មនុស្ស​រាប់​រយ​នាក់​កំពុង​តែ​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ទីក្រុង Brisbane ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​ក្រុម​វេជ្ជបណ្ឌិត​ទារិកា Asha និង​ឪពុកម្តាយ​របស់​ទារិកា​នោះ។ ​

ទារិកា Asha ​ដែល​មាន​អាយុ​១២​ខែ​នោះ បាន​កើត​ជាកូន​របស់​ឪពុកម្តាយ​ជនជាតិ​នេប៉ាល់​ដែល​ជា​អ្នកស្វែង​រកសិទ្ធិជ្រកកោន បន្ទាប់​ពី​ពួកគេ​បាន​ទៅ​ដល់​ប្រទេស​អូស្រ្តាលី។ ទារិកា Asha បាន​រលាក​ទឹក​ក្តៅ​ដោយ​ចៃដន្យ​នៅ​ក្នុង​ជំរុំ​ឃុំឃាំង​មួយ​នៅ​លើ​កោះ​ណូរូ (Nauru) ដែល​ជា​ប្រទេស​ជា​កោះ​ដ៏​ដាច់​ស្រយាល​នោះ។

ក្រុម​អ្នកសុំសិទ្ធិ​ជ្រកកោន​ដែល​បាន​ព្យាយាម​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​តាមរយៈ​ទូក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ឃុំឃាំង​នានា​នៅ​ប្រទេស​បាពួអាស៊ីណូវែលគីណេ​ (Papua New Guinea) និង​កោះណូរូ។ ពួកគេ​ទាំង​នោះ​ត្រូវ​បាន​គេរារាំង​មិន​ឲ្យ​ចូល​ទៅ​តាំង​លំនៅនៅ​ក្នុង​ប្រទេស​អូស្រ្តាលីនោះ​ទេ ទោះបី​ជាក្នុង​ចំណោម​ពួកគេ​ជា​ជនភៀសខ្លួន​ក៏​ដោយ។ ​

មន្ទីរពេទ្យ Lady Cilento Children បាន​ឲ្យ​ដឹង​នៅ​ក្នុង​លិខិត​មួយ​ថា ទារិកា Asha ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​នៅ​ពេល​ណា​ដែល​មាន​ការកំណត់​ថា​បរិយាកាស​នៃ​ផ្ទះ​របស់​នាង​មាន​លក្ខខណ្ឌ​សមស្រប។

វិធានការ​របស់​មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​បណ្តា​រដ្ឋាភិបាល​ថ្នាក់រដ្ឋ​ ព្រះវិហារ​ និង​ក្រុមសកម្មជន​នានា​បាន​ចេញមុខ​ប្រឹងប្រែង​បញ្ឈប់​ការបញ្ជួន​ជនភៀសខ្លួន​ចំនួន​ប្រមាណ​២៦៧​នាក់​ទៅ​កាន់​កោះ​ណូរូ​វិញ​ បន្ទាប់​ពី​មាន​ការបង្គាប់​ពី​តុលាការ​ជាន់​ខ្ពស់​មួយ៕

XS
SM
MD
LG