ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួកឧទ្ទាម​ស៊ីរី​ព្រម​ព្រៀង​ជាមួយ​យោធា​ដើម្បី​ជម្លៀស​អ្នក​ជំងឺ​និង​អ្នក​របួស​ចេញ​ពី​តំបន់ Ghouta


យុទ្ធជន​នៃ​​ក្រុម​ឧទ្ទាម​ឈរ​ឧទ្ទិស​មុន​ពេល​ជន​ស៊ីវិល​ត្រូវ​បាន​ជម្លៀស​ចេញ​​នៅតំបន់ Harasta នៃ​ក្រុង Ghouta ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី​២៣ មីនា ២០១៨។
យុទ្ធជន​នៃ​​ក្រុម​ឧទ្ទាម​ឈរ​ឧទ្ទិស​មុន​ពេល​ជន​ស៊ីវិល​ត្រូវ​បាន​ជម្លៀស​ចេញ​​នៅតំបន់ Harasta នៃ​ក្រុង Ghouta ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី​២៣ មីនា ២០១៨។

ក្រុម​ឧទ្ទាម​ធំ​ទី​ពីរ​នៅ​ក្នុង​តំបន់ ​Ghouta ប្រទេស​ស៊ីរី​និយាយ​ថា​ ពួកគេ​បាន​ព្រមព្រៀង​ជាមួយ​នឹង​កងទ័ព​រុស្ស៊ី​ដើម្បី​ធ្វើ​ការ​ជម្លៀស​អ្នកជំងឺ​និង​អ្នក​របួស​ចេញ​ពី​តំបន់​នោះ​ និង​អនុញ្ញាត​ឲ្យ​ជំនួយ​មនុស្សធម៌​ចូល​ទៅ​ដល់​តំបន់ ​Ghouta ភាគ​ខាងកើត​ដែល​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម។

ក្រុម​ឧទ្ទាម ​Failaq al-Rahman​ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃសុក្រ​ថា​ ជន​ស៊ីវិល​ដែល​សម្រេច​ចិត្ត​ស្នាក់​នៅ​ក្នុង​តំបន់ Ghouta ​ភាគ​ខាង​កើត​នេះ ​នឹង​ត្រូវ​បាន​គេ​ធានា​សុវត្ថិភាព​ជូន។ កងកម្លាំង​រុស្ស៊ី​ត្រូវ​គេ​រំពឹង​ថា ​នឹង​ដាក់​ពង្រាយ​នៅ​ក្នុង​តំបន់​ដែល​កាន់​កាប់​ដោយ​ក្រុម Failaq al-Rahman រួម​ទាំង​តំបន់​ជាយ​ក្រុង​មួយ​ចំនួន​មាន​ដូចជា​តំបន់ Arbeen, ​Zamalka,​ EinTarma និង​តំបន់ Jobar​ ជាដើម។

ក្រុម​ឧទ្ទាម​ចំនួន​ពីរ​ផ្សេង​ទៀត​ក៏​បាន​យល់​ព្រម​ផ្លាស់​ប្តូរ​អ្នកទោស​ចំនួន​៣៥០០​នាក់​អ្នក​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​ដើម្បី​ជម្លៀស​មនុស្ស​ចំនួន​៣០០០នាក់​ក្នុង​នាម​មនុស្សធម៌។ បណ្តាញ​ផ្សព្វផ្សាយ​យោធា​មជ្ឈិម​របស់​ស៊ីរី​ក៏​បាន​រាយការណ៍​ថា​ កិច្ច​ព្រម​ព្រៀង​បណ្តោះ​អាសន្ន​មួយ​បាន​ទទួល​ការ​យល់ព្រម​រវាង​រដ្ឋាភិបាល​ស៊ីរី​ និង​ក្រុម​ប្រដាប់​អាវុធ​នៅក្នុង​តំបន់ Arbeen, Zamalka , Hazeh​ និង​តំបន់ Jobar។ ពួក​ឧទ្ទាម​នឹង​ជម្លៀស​មនុស្ស​ទៅ​កាន់​ខេត្ត ​Idlib​ ភាគ​ពាយព្យ។

ទីភ្នាក់ងារ​សារព៌តមាន​រដ្ឋស៊ីរី​ហៅ​កាត់​ថា ​SANA រាយការណ៍​ថា​មាន​មនុស្ស​ចំនួន ៤០០០​នាក់​បាន​ចាក​ចេញ​ពី​តំបន់ ​Ghoutaកាល​ពី​ថ្ងៃសុក្រ។ បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​រាយការណ៍ថា​កាល​ពី​ថ្ងៃព្រហស្បតិ៍​ មាន​មនុស្ស​ជាង​៦០០០​នាក់​បាន​ចាក​ចេញ​ពី​តំបន់​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG