ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ពិភាក្សាសន្តិភាពស៊ីរី​ចាប់​ផ្តើម​ដោយ​គ្មាន​ក្រុម​ប្រឆាំង


រូបភាព​នៃ​បន្ទប់​ដែលលោក​ Staffan de Mistura បេសកជន​របស់​អ.ស.ប.ប្រចាំ​នៅ​ស៊ីរីនិង​គណប្រតិភូ​ដែល​ដឹក​នាំ​ដោយ​ឯកអគ្គ​រដ្ឋទូតអ.ស.ប.លោក Bashar Jaafari បានបើក​កិច្ច​ប្រជុំនៅ​ទីស្នាក់ការអ.ស.ប.កណ្តាលក្នុង​ទីក្រុង​ហ្សឺណែវ កាលពីថ្ងៃ​ទី​២៩ មករា
រូបភាព​នៃ​បន្ទប់​ដែលលោក​ Staffan de Mistura បេសកជន​របស់​អ.ស.ប.ប្រចាំ​នៅ​ស៊ីរីនិង​គណប្រតិភូ​ដែល​ដឹក​នាំ​ដោយ​ឯកអគ្គ​រដ្ឋទូតអ.ស.ប.លោក Bashar Jaafari បានបើក​កិច្ច​ប្រជុំនៅ​ទីស្នាក់ការអ.ស.ប.កណ្តាលក្នុង​ទីក្រុង​ហ្សឺណែវ កាលពីថ្ងៃ​ទី​២៩ មករា

ក្រុម​មន្ត្រី​អ.ស.ប​នៅ​ក្នុង​ទីក្រុងហ្សឺណែវ​បាន​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​សន្តិភាព កាល​ពី​ថ្ងៃ​សុក្រ ស្តី​ពី​ការ​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី ទោះ​ជា​មាន​ការ​ធ្វើ​ពហិការដោយ​ក្រុម​ប្រឆាំង​ចម្បង​នៃ​ប្រទេស​ស៊ីរី​ក៏​ដោយ។

កិច្ច​ពិភាក្សា​គ្នា​នេះ​បា​ន​ចាប់​ផ្តើម​នៅ​ល្ងាចថ្ងៃ​សុក្រ ជាមួយ​នឹង​កិច្ច​ប្រជុំ​មួយ​នៅ​ទីស្នាក់​ការអ.ស.ប.​នៅក្នុង​ទីក្រុងហ្សឺណែវ​រវាង​បេសកជនពិសេសរបស់​អ.ស.ប.​ ប្រចាំ​ប្រទេស​ស៊ីរីលោក Staffan de Mistura និង​គណប្រតិភូ​រដ្ឋាភិបាល​ស៊ីរីម្នាក់ដែល​ដឹក​នាំ​ដោយឯក​អគ្គ​រដ្ឋ​ទូតស៊ីរី​ប្រចាំ​អ.ស.ប​.លោក​ Bashar Ja’afari។

ក្រោយ​ពី​កិច្ច​ប្រជុំ​នោះ លោក de Mistura បាន​ជួប​ជាមួយ​អ្នក​កាសែត ហើយ​លោក​បាន​ថ្លែង​ថា​លោក​សង្ឃឹម​ថា​នឹង​ជួប​ជាមួយ​និង​ក្រុម​អ្នក​តំណាង​នៃ​ក្រុមប្រឆាំង ដែល​មាន​ឈ្មោះ​ថា គណកម្មាធិការចរចា​ជាន់​ខ្ពស់ នៅ​ថ្ងៃ​អាទិត្យ។

«ខ្ញុំ​មាន​ហេតុ​ផល​ដ៏​សម​ស្រប​ដើម្បី​ជឿ​ជាក់​ថា​ពួក​គេ​កំពុង​តែ​ពិចារណា​អំពីកិច្ច​ប្រជុំ​នេះ ហេតុ​ដូច្នេះ​ត្រៀម​ខ្លួនសម្រាប់​ថ្ងៃ​អាទិត្យ ដើម្បី​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​អំពី​ប្រទេស​ស៊ីរី។» នេះ​ជា​សម្តី​របស់​លោក De Mistura ។

ក្រុម​អ្នក​ប្រឆាំង​ដែល​បាន​ជួប​ប្រជុំ​គ្នា​ក្នុង​ទីក្រុង Riyadh ​និយាយ​ថា​ខ្លួន​នឹង​បញ្ជូន​ក្រុមតំណាង​តូច​មួយ​ទៅ​កាន់​ទីក្រុង​ហ្សឺណែវ​នៅ​ល្ងាច​ថ្ងៃ​សៅរ​ដើម្បី​ពិភាក្សា​ជាមួយ​ក្រុម​មន្ត្រីអ.ស.ប​.ក៏​ប៉ុន្តែ​មិន​មែនដើម្បី​ចរចា​ទេ។

កាល​ពី​ពេល​មុន​នេះ គណកម្មាធិកាចរចា​ជាន់​ខ្ពស់ បាន​និយាយ​ថា​ខ្លួន​នឹង​មិន​ចូល​រួម​ក្នុង​ការ​ចចារ​ទេ ក្រោយ​ពីគ្មានការ​យល់​ស្រប​ចំពោះ​ការ​ទាម​ទារ​របស់​ពួកគេ សម្រាប់​ការ​បញ្ចប់​ការ​ទម្លាក់​គ្រាប់​បែក​លើ​ជន​ស៊ីវិល ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ស៊ីរី និងប្រទេស​រុស្ស៊ី និង​ការ​ទាម​ទារ​ឲ្យបញ្ចប់​ការ​វាយ​ប្រហារ​ទៅ​លើ​ទី​កន្លែង​ដែល​ពួក​គេកាន់​កាប់​នោះ។

កាល​ពី​ថ្ងៃ​សុក្រ​ ក្រុម​នេះ​បាន​និយាយ​ថា​ខ្លួនបាន​សម្រេច​ចិត្ត​ថា​នឹង​បញ្ជូន​គណប្រតិភូ​មួយ​រូប​ បន្ទាប់​ពី​ទទួលបាន​នូវ«​ការ​ធានារ៉ាប់​រង»។ អ្នក​នាំ​ពាក្យ​នៃ​ក្រុម​នេះមិន​បាន​ផ្តល់​សេចក្តី​ពិស្តារ​អំពី​ថា​តើ​ការ​ធានា​រ៉ាប​រង​ទាំង​នោះ​គឺ​ជា​រឿង​អ្វី​ខ្លះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG