ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ចង់​ឲ្យ​កិច្ចពិភាក្សា​លើ​បញ្ហាស៊ីរី​មាន​ការ​ព្រមព្រៀង​លើ​បញ្ជី​ឈ្មោះ​ក្រុម​ភេរវជន


លោករដ្ឋមន្ត្រី​ការ​បរទេសរុស្សី​​ Sergei Lavrov (ខាងលើ) ​បាន​មានប្រសាសន៍​ថា ​បញ្ជី​មួយ​បែបនេះ​ជាការ​ចាំបាច់​ «ដើម្បី​កុំ​ឲ្យ​នរណា​​ម្នាក់​មាន​ការសង្ស័យ​ស្តី​ពីនិន្នាការ​របស់​ក្រុម​ប្រដាប់អាវុធមួយ ​ឬ​ក្រុមប្រដាប់អាវុធមួយទៀត»។
លោករដ្ឋមន្ត្រី​ការ​បរទេសរុស្សី​​ Sergei Lavrov (ខាងលើ) ​បាន​មានប្រសាសន៍​ថា ​បញ្ជី​មួយ​បែបនេះ​ជាការ​ចាំបាច់​ «ដើម្បី​កុំ​ឲ្យ​នរណា​​ម្នាក់​មាន​ការសង្ស័យ​ស្តី​ពីនិន្នាការ​របស់​ក្រុម​ប្រដាប់អាវុធមួយ ​ឬ​ក្រុមប្រដាប់អាវុធមួយទៀត»។

រដ្ឋាភិបាល​ក្រុងម៉ូស្គូចង់​ឲ្យ​កិច្ចចរចា​ជុំ​ទី​ពីរ​អំពី​ប្រទេស​ស៊ីរី​បង្កើត​ឲ្យកិច្ចព្រមព្រៀង​មួយ​អំពី​បញ្ជី​ពួក​ភេវជន ​ដែល​ធ្វើ​កិច្ច​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ថ្លែង​កាល​ពី​ថ្ងៃអង្គារនៅ​ក្នុង​ក្រុង​ Sochi ​ប្រទេសរុស្សី​ ​លោករដ្ឋមន្ត្រី​ការ​បរទេសរុស្សី Sergei Lavrov ​បាន​មានប្រសាសន៍​ថា ​បញ្ជី​មួយ​បែបនេះ​ជាការ​ចាំបាច់​ «ដើម្បី​កុំ​ឲ្យ​នរណាម្នាក់​មាន​ការសង្ស័យ​ស្តី​ពីនិន្នាការ​របស់​ក្រុម​ប្រដាប់អាវុធមួយ ​ឬ​ក្រុមប្រដាប់អាវុធមួយទៀត»។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​នៃ​ប្រទេសរុស្សីបាន​រាយការណ៍​ថា​ លោក​ Lavrov បាន​និយាយ​បន្ថែម​ថា​ជា​ «ការមិន​អាច» ធ្វើចលនា​ទៅ​មុខ​បានទេ​បើ​គ្មាន​ «ការ​បំភ្លឺពេញ​លេញ​អំពី​បញ្ហា​នេះ»។

លោក​ Lavrov បាន​មានប្រសាសន៍​ថា​ នៅ​ពេលណា​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​មួយ​បាន​ត្រូវ​ប្រកាស​ជាមួយ​ការ​ចាប់ផ្តើម​ដំណើរ​ការ​នយោបាយ «កិច្ចព្រមព្រៀង​ឈប់បាញ់គ្នា​នេះ​នឹង​មិន​ត្រូវអនុវត្តជា​មួយ​ពួក​អង្គការ​ភេរវជន​ទេ​ដែល​នឹង​ត្រូវ​ចាត់ទុក​តទៅ​ទៀត​ថា​ជា ​ទីដៅ​នៃការ​វាយ​ប្រហារ​ដោយ​ត្រឹមត្រូវ​តាម​ច្បាប់»។

កិច្ចចរចា​ជុំទី​ពីរ​មាន​កំណត់​នឹងប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃសៅរ៍​នៅ​ក្នុង​ក្រុង​វីយ៉ែន។ ស.រ.អា និង​ពួក​បស្ចឹមប្រទេស​ឯទៀតៗ​បាន​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​យក​ពួក​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេសស៊ីរី​ និង​ប្រទេស​អ៊ីរ៉ាក់​ជា​ទីដៅ​នៃការវាយ​ប្រហារ។ នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូអះអាង​ថា យុទ្ធនាការ​ទម្លាក់គ្រាប់បែក​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ស៊ីរី​បានត្រូវ​តម្រង់​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម​ក៏​ដោយ​ ក៏រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​និយាយ​ថា​ ការ​វាយ​ប្រហារ​តាមអាកា​សរបស់​រុស្សី​ពី៨៥ទៅ៩០ភាគរយ​ក្នុង​ប្រទេស​ស៊ីរី​ចាប់​តាំង​ពី​ខែ​មុន​មក​បាន​ត្រូវ​ចំ​ក្រុមមិន​ជ្រុលនិយម​ ដែលល​ប្រឆាំង​នឹង​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad។​

កាល​ពី​ថ្ងៃ​អង្គារ​ ក្រសួង​ការពារ​ប្រទេសបារាំង​បាន​និយាយថា ​កងយន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​របស់​ខ្លួន​បាន​វាយ​ប្រហារ​លើ​កន្លែងប្រេង​របស់​ពួក​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ផ្នែក​ខាង​កើតនៃ​ប្រទេស​ស៊ីរី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG