កងឧទ្ទម្ភាចក្រយោធា ប្រទេសស៊ីរីបានទម្លាក់គ្រាប់បែកដែលផ្ទុកដោយគ្រឿងផ្ទុះទៅលើខេត្ត Aleppe គ្រប់គ្រងដោយពួកឧទ្ទាមរដ្ឋឥស្លាម កាលពីថ្ងៃសៅរ៏ ដោយ សម្លាប់មនុស្សចំនួន៧១នាក់ និងធ្វើឲ្យរបួសរាប់សិបនាក់ទៀត ដែលភាគច្រើនជាជនស៊ីវិល។
អង្គការសិទ្ធិមនុស្សដែលមានមូលដ្ឋានក្នុងប្រទេសអង់គ្លេស The British-based Observatory for Human Rights ដែលកត់ត្រាអំពើហិង្សាដោយផ្ទាល់ក្នុង ប្រទេសស៊ីរីតាមរយៈបណ្តាញសកម្មជនខ្លួនបាននិយាយថា មានមនុស្សដែលទាំងអស់ជាបុរសចំនូន៥៩នាក់ត្រូវសម្លាប់ ក្នុងការវាយប្រហារតាមអាកាសទៅលើទីផ្សារ Soul al-Hal ដ៏មមារញឹកក្នុងទីក្រុង al-Bab នៃខេត្ត Aleppo ។ បុរសទាំងនោះភាគច្រើនចេញមកពីគ្រួសារតែមួយ។
បេសកកជនពិសេសរបស់អ.ស.បសម្រាប់ប្រទេសស៊ីរី Staffan de Mistura បាន និយាយថា ការទម្លាក់គ្រាប់បែកលើតំបន់ទីផ្សារស៊ីវិលសមនឹងទទួលរងការថ្កោលទោសជាអន្តរជាតិខ្លាំងក្លាបំផុត ដោយបានបញ្ជាក់ថាការវាយប្រហារនោះជា រឿងមិនអាចទទួលយកបានទាំងស្រុង ហើយការប្រើប្រាស់គ្រាប់បែកធុនធំត្រូវបញ្ឈប់៕