ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចចរចា​សន្តិភាព​អំពី​សង្គ្រាម​ក្នុង​ប្រទេស​ស៊ីរី​ចាប់ផ្តើម​ធ្វើ​ឡើង​ក្នុង​ប្រទេស​រុស្ស៊ី ទោះណា​មាន​ការ​ធ្វើ​ពហិការ​ និង​ការ​រារាំង​ក៏​ដោយ


លោករដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergei Lavrov ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​នៃ​កិច្ចសន្ទនា​ជាតិ​នៃ​សភា​ស៊ីរី​នៅ​ក្នុង​ក្រុង Sochi ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៣០ ខែមករា​ ឆ្នាំ២០១៨។
លោករដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergei Lavrov ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​នៃ​កិច្ចសន្ទនា​ជាតិ​នៃ​សភា​ស៊ីរី​នៅ​ក្នុង​ក្រុង Sochi ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៣០ ខែមករា​ ឆ្នាំ២០១៨។

កិច្ចចរចា​សន្តិភាព​ដែល​មាន​គោលបំណង​បញ្ចប់​សង្គ្រាម​ក្នុង​ប្រទេសស៊ីរី​ ដែល​បាន​អូសបន្លាយ​អស់​រយៈពេល៧ឆ្នាំ​មក​ហើយ​នោះ​ ត្រូវ​បាន​ចាប់ផ្តើម​ឡើង​កាល​ពី​ថ្ងៃអង្គារ​ម្សិលមិញ​ បើទោះណា​ជា​មាន​ការរារាំង​ ការ​ធ្វើ​ពហិការ​ និង​ជម្លោះ​ទាស់ទែង​គ្នា​រវាង​ភាគី​ដែល​ត្រូវ​មាន​វត្តមាន​ក្នុង​ការចរចានេះ​យ៉ាងណា​ក៏ដោយ។

លោករដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergei Lavrov បាន​ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​សន្ទនា​ថ្នាក់ជាតិ​ស្តី​ពី​សង្គ្រាម​ស៊ីរី​ដែល​មាន​រយៈពេល​ពីរថ្ងៃ​ ធ្វើឡើង​នៅ​ឯ​រមណីយដ្ឋាន​សមុទ្រ​ខ្មៅ​ស្ថិត​ក្នុងទីក្រុង Sochiនោះ​ ត្រូវ​បាន​បង្អាក់​ដោយ​ការមិន​ចូល​រួម​ពី​ប្រតិភូ​ស៊ីរី និង​សម្រែក​ថា​ «ជយោ​ប្រទេស​រុស្ស៊ី»។ សុន្ទរកថា​នោះ​ត្រូវ​បាន​ពន្យារ​ពេល​ពីរម៉ោង​ដោយសារ​តែ​ការ​ចរចា​នៅ​បន្ត។

លោក Lavrov បាន​អាន​លិខិត​របស់​លោក​ប្រធានាធិបតី Vladimir Putin ដោយ​លោក Lavrov បាន​ថ្លែង​ថា​ ស្ថានការណ៍​មាន​ភាព​ទុំជោរ​ ដើម្បី​ប្រែក្លាយ​សោកនាដកម្ម​ដ៏​ល្វីង​ជូរចត់​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ស៊ីរី។ ប្រតិភូ​ស៊ីរី​បាន​ចោទ​ប្រកាន់​រុស្ស៊ី​ថា​បាន​សម្លាប់​ជនស៊ីវិល​ស្លូត​ត្រង់​នៅក្នុង​ប្រទេស​របស់​ពួកគេ។ បណ្តាញ​ទូរទស្សន៍​របស់​រដ្ឋាភិបាល​រុស្ស៊ី​បាន​បង្ហាញ​ពី​រូបភាព​របស់​កង​សន្តិសុខ​បញ្ជា​ទៅ​ទស្សនិកជន​ម្នាក់​ឲ្យ​អង្គុយ​ចុះ។

ការ​រិះគន់​នានា​ទៅលើ​កិច្ច​ចរចា​នៅក្នុងទីក្រុង Sochi ដែល​គាំទ្រ​ដោយ​តួកគី​ និង​អ៊ីរ៉ង់ បាន​ចោទប្រកាន់​ប្រទេស​រុស្ស៊ី​ថា​ព្យាយាម​លួច​យក​ដំណើរ​សន្តិភាព​របស់​ស៊ីរី ពី​អង្គការ​សហប្រជាជាតិ​ និង​ស្នើ​ឲ្យ​មាន​ដំណោះស្រាយ​ដែល​មាន​និន្នាការ​ទៅ​ខាង​រដ្ឋាភិបាល​របស់​លោក​ Bashar al-Assad។

ប្រតិភូ​ដែលដឹកនាំ​ដោយ​ក្រុម​ប្រឆាំង​របស់​ស៊ីរី​ ដែល​រួមមាន​ក្រុម​ប្រឆាំង​ប្រដាប់អាវុធ ដែល​បាន​ធ្វើ​ដំណើរមក​ពី​ប្រទេស​តួកគី​នោះ​ បាន​បដិសេធ​មិនព្រម​ចាកចេញ​ពី​ព្រលាន​យន្ត​ហោះ​នៅពេល​ដែល​ពួកគេ​ទៅដល់ទីក្រុង Sochi​ ដោយ​ពួកគេ​បាន និយាយ​ថា ពួកគេ​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​កិច្ចចរចា​សន្តិភាព​នេះ ដោយសារ​តែ​បរាជ័យ​ក្នុង​ការ​ដក​និមិត្ត​សញ្ញា​រដ្ឋាភិបាល​ស៊ីរី​ចេញ​ពី​ទីតាំង​ប្រជុំ​នេះ៕

XS
SM
MD
LG