ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ពិភាក្សា​សន្តិភាព​ប្រទេស​ស៊ីរី​ចាប់ផ្តើម​នៅប្រទេស​​កាហ្សាក់​ស្ថាន


ប្រតិភូ​នៃ​ប្រទេស​រុស្ស៊ី​ អ៊ីរ៉ង់​ និង​តួកគី​បាន​រៀប​ចំ​កិច្ច​ពិភាក្សា​ជុំវិញ​បញ្ហា​សន្តិភាព​នៅ ប្រទេស​ស៊ីរី​នៅ​សណ្ឋាគារ​ Astana ប្រទេស​កាហ្សាក់​ស្ថាន​កាល​ពី​ថ្ងៃចន្ទ ទី​២៣ មករា ២០១៧។
ប្រតិភូ​នៃ​ប្រទេស​រុស្ស៊ី​ អ៊ីរ៉ង់​ និង​តួកគី​បាន​រៀប​ចំ​កិច្ច​ពិភាក្សា​ជុំវិញ​បញ្ហា​សន្តិភាព​នៅ ប្រទេស​ស៊ីរី​នៅ​សណ្ឋាគារ​ Astana ប្រទេស​កាហ្សាក់​ស្ថាន​កាល​ពី​ថ្ងៃចន្ទ ទី​២៣ មករា ២០១៧។

រដ្ឋាភិបាល​ស៊ីរី​និង​គណៈប្រតិភូ​ក្រុម​ប្រឆាំង​បានប្រមូល​ផ្តុំ​គ្នា​នៅ​ថ្ងៃ​ចន្ទនេះ​ក្នុង​រដ្ឋធានី​នៃប្រទេស​កាហ្សាក់ស្ថាន​ ដើម្បី​ធ្វើការ​ចរចា​សន្តិភាពគាំទ្រ​ដោយប្រទេស​រុស្សី​និង​ប្រទេស​តួកគី​ ដែល​ប្រភព​ពួក​ឧទ្ទាម​បាននិយាយ​ថា​គ្មាន​រួមបញ្ចូល​កិច្ចចរចា​គ្នា​ដោយ​ផ្ទាល់ទេ។​

គេ​រំពឹង​ថា​កិច្ចចរចានៅ​ក្នុង​ក្រុង Astana នឹង​ផ្តោត​ការ​យក​ចិត្តទុកដាក់លើ​ការ​ពង្រឹង​កិច្ច​ឈប់​បាញ់​គ្នា​នៅ​ទូទាំង​ប្រទេស​ជាតិដែល​បាន​សម្រប​សម្រួល​ដោយ​ប្រទេស​រុស្សី អ៊ីរ៉ង់និង​ប្រទេស​តួកគី​ កាលពី​ខែ​ធ្នូដែល​មានការ​គោរព​តាម​ដោយ​ភាគ​ច្រើន។​

ការ​ប៉ុនប៉ង​កាលពេល​មុនៗ​ក្នុង​ការ​ធ្វើឱ្យមាន​កិច្ចឈប់បាញ់គ្នា​ដែលមាន​ទាក់ទិន​ដោយ​ស.រ.អា.និង​អ.ស.ប.បានរលំ​នៅ​ពេល​ដែល​ភាគី​ច្បាំង​គ្នា​បាន​បាញ់​ត​គ្នា​និង​បាន​បន្ទោស​គ្នា​ទៅ​វិញទៅ​មក។ ​កិច្ចចរចា​សន្តិភាពកាល​ពី​ពេលមុនៗ​ ដោយមាន​រួមបញ្ចូល​ទាំង​ការ​ចរចា​សន្តិភាព​ថ្មី​បំផុត​កាល​ពី​មួយ​ឆ្នាំ​មុន​នេះបានធ្វើឱ្យមាន​ការ​ជឿនលឿន​តែ​បន្តិចបន្តួច​ដើម្បី​បញ្ចប់សង្គ្រាម​នេះ​ដែល​បាន​ចាប់​ផ្តើម​មានកាល​ពី​ខែ​មិនា​ឆ្នាំ២០១១។​

នៅ​ពេល​លោក​បើក​កិច្ចចរចាគ្នា​នេះ​ លោក Kairat Abdrakhmanov រដ្ឋម​ន្ត្រី​ការបរទេស​នៃ​ប្រទេស​កាហ្សាក់​ស្ថាន​ បាននិយាយ​ថា«នេះ​ជា​បំណង​ស្មោះត្រង់បំផុត​របស់​យើង​ថា​កិច្ចចរចា​នេះ​នឹង​នាំ​ឱ្យមានការ​ទំលាយ​ភាព​ទាល់​ច្រក​ដល់​វិបត្តិ​ក្នុង​ប្រទេស​ស៊ីរី។​ នៅ​ពេល​នេះវា​អាស្រ័យ​លើយើង​ម្នាក់ៗ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ការ​ទំលាយ​ភាពទាល់ច្រក​ពិតប្រាកដ​ដែល​ប្រជារាស្ត្រ​ស៊ីរី​ស័ក្តិសម​ទទួល។» លោក Staffan de Mistura ប្រេសីត​អ.ស.ប.ក៏​ចូលរួម​ក្នុងកិច្ចចរចា​នេះដែរ​ដែល​នឹង​ប្រព្រឹត្តទៅ​យ៉ាង​ហោចណាស់រហូត​ដល់ថ្ងៃ​អង្គារ៕

XS
SM
MD
LG