ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ស្វីស៖ មន្ត្រី FIFA ម្នាក់​យល់​ព្រមចំពោះ​ការ​ធ្វើ​បត្យាប័នទៅ​ស.រ.អា.


ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់ FIFA Joseph Blatter ចូល​រួម​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​របស់​នាយក​ប្រតិបតិ្ត​របស់​ FIFA នៅ​ក្នុង​ក្រុង Zurich ប្រទេស​ស្វីស កាលពី​ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៥។
ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់ FIFA Joseph Blatter ចូល​រួម​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​របស់​នាយក​ប្រតិបតិ្ត​របស់​ FIFA នៅ​ក្នុង​ក្រុង Zurich ប្រទេស​ស្វីស កាលពី​ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៥។

មន្ត្រី​ម្នាក់​ក្នុង​ចំណោម​មន្ត្រី FIFA ​៧​នាក់​ដែល​បាន​ចាប់​ខ្លួន​ក្នុង​ទីក្រុង Zurich ក្នុង​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​ពុករលួយ​របស់​អាមេរិកាំង​បាន​យល់​ព្រម​ចំពោះ​ការ​ធ្វើ​បត្យាប័ន​ទៅ​កាន់​ស.រ.អា.។

មន្ត្រី​ដែល​ដើម​ដំបូង​ប្រឆាំង​ចំពោះ​ការ​ធ្វើ​បត្យាប័ន​នោះ​បាន​យល់​ព្រម​ចំពោះ​រឿង​នេះ កាល​ពី​ថ្ងៃ​ព្រហស្សតិ៍។ ក្រុម​មន្ត្រី​ស្វីស​បាន​និយាយ​ថា​ ពួកគេ​មិន​ប្រាប់​អំពី​ថា​តើ​នៅ​ពេល​ណា​ទើប​គេ​ប្រគល់​ខ្លួន​មន្ត្រី​ FIFA រូប​នោះ​ទេ។

ក្រោម​ច្បាប់​នៃ​ប្រទេស​ស្វីស មន្ត្រី​នោះ​ចាំ​បាច់​ត្រូវ​ប៉ូលិស​ស.រ.អា.​ម្នាក់​នាំ​ខ្លួន​ទៅ​កាន់​ស.រ.អា.​មិន​ហួស​ពី​១០​ថ្ងៃ។

មន្ត្រី​រូប​នោះ​ជា​មន្ត្រី​ម្នាក់ ក្នុង​ចំណោម​មន្ត្រី​៧​រូប ដែល​សុទ្ធ​សឹង​តែ​មក​ពីទ្វីប​អាមេរិក​ខាង​ត្បូង ឬ​តំបន់​អាមេរិក​ខាង​ជើង​ និង​កណ្តាល និង​តំបន់​ការឺអ៊ីព​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​របស់​ប៉ូលិស​ ពេល​ព្រលឹម​ស្រាងៗ​មួយ​ក្នុង​សណ្ឋាគារ Zurich មួយ កាល​ពី​ថ្ងៃទី២៧ ខែ​ឧសភា។ បុរស​ទាំង​នោះ​ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​ចោទ​ថា ​បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ទទួល​សំណូក​ចំនួន​ច្រើន​ជាង ១៥០​លាន​ដុល្លារ​សម្រាប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​អំពី​ការ​ប្រកួត​កីឡា​បាល់ទាត់ នៅ​អាមេរិក​ខាង​ជើង ​និង​ខាង​ត្បូង៕

XS
SM
MD
LG