សហព័ន្ធកីឡាបាល់ទាល់ពិភពលោក FIFA បានបញ្ឈប់ការងារលោក Chuck Blazer ដែលជាអតីតសមាជិកគណៈកម្មការប្រតិបត្តិ ដែលបានសារភាពថា បានទទួលសំណូកជាច្រើន ហើយបានក្លាយជាអ្នកផ្តល់ព័ត៌មាននៅក្នុងការស៊ើបអង្កេតរបស់រដ្ឋាភិបាលស.រ.អា ដែលនេះបានធ្វើឲ្យរង្គោះរង្គើសហព័ន្ធកីឡាបាល់ទាល់ពិភពលោកនេះ។
ក្នុងការប្រកាសបម្រាមមួយជីវិតនៅថ្ងៃព្រហស្បតិ៍នេះ គណៈកម្មការក្រមសីលធម៌របស់ FIFA និយាយថា លោក Blazer បានប្រព្រឹត្តអំពើខុសឆ្គងជាច្រើនជាបន្តបន្ទាប់ នៅពេលលោកមានតំណែងជាន់ខ្ពស់នៅ FIFA និងនៅ CONCACAF ដែលជាសហហព័ន្ធកីឡាបាល់ទាត់តំបន់អាមេរិកភាគខាងជើង អាមេរិកភាគកណ្តាល និងតំបន់ការ៉ាអ៊ីប។
គណៈកម្មការនេះនិយាយថា ក្នុងតំណែងរបស់លោកជាមន្ត្រីបាល់ទាត់ លោក Blazer មានតួនាទីសំខាន់ក្នុងផែនការទាក់ទងនឹងការសម្រេច ការទទួលយកការចំណាយ និងបានទទួលលុយខុសច្បាប់ ដោយសម្ងាត់ ការទទួលសំណូកនិងលុយសាគុណ ក៏ដូចជាផែនការរកលុយដទៃទៀត៕