ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​នៅ​ក្រុង​ Timbuktu ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ


នៅ​ក្នុង​រូបភាព​ថត​បាន​នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ២០១៥ ប្រជាជន​ចូលរួម​នៅ​ក្នុង​ពីធី​មួយ​នៅ​ជិត​កន្លែង​តម្កល់​សព​ដែល​ត្រូវ​បាន​ស្តារ​ឡើង​វិញ​នៅ​ក្រុង​ Timbuktu ប្រទេស​ម៉ាលី។
នៅ​ក្នុង​រូបភាព​ថត​បាន​នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ២០១៥ ប្រជាជន​ចូលរួម​នៅ​ក្នុង​ពីធី​មួយ​នៅ​ជិត​កន្លែង​តម្កល់​សព​ដែល​ត្រូវ​បាន​ស្តារ​ឡើង​វិញ​នៅ​ក្រុង​ Timbuktu ប្រទេស​ម៉ាលី។

ជនសង្ស័យ​ម្នាក់​ដែល​បំផ្លាញ​អគារ​ជាច្រើន​ក្នុងទីក្រុង​បុរាណ ​Timbuktu​ នៃ ប្រទេសម៉ាលី (Mali)​ ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​ UNESCO នោះ​ត្រូវ​គេ​ចាប់បញ្ជូនខ្លួន​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ICC​ ក្នុង​ទីក្រុង ឡាអេ។

ប្រទេស​នីហ្សេ​ (Niger)​ បាន​បញ្ជូន​ខ្លួន​ Ahmad ​Al Faqi ​Al Mahdi ​ដែលគេ​ស្គាល់ តាម​ឈ្មោះ​ផ្សេង​ទៀត​ថា Abou Tourab​ ទៅ​ឲ្យ​តុលាការ​ ICC នៅ​ថ្ងៃ​សៅរ៍​នេះ។

Fatou Bensouda ​រដ្ឋអាជ្ញា​តុលាការ ​ICC ​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស ព័ត៌មានថា​ ការឃុំខ្លួន ​Al Mahdi ​គឺ​ជា​ជំហាន​រីកចម្រើន​ដែល​ទទួល​បាន​ការ​ស្វាគមន៍​មួយ។

ជនសង្ស័យ​នេះ គឺ​ជា​សមាជិក​នៃក្រុម​ឥស្លាម​ជ្រុលនិយម​ Ansar Dine​ ដែល រដ្ឋអាជ្ញា​បានអះអាង​ថា​ បានវាយ​ប្រហារ​ដោយគ្មាន​មេត្តា​លើ​ភាព​ថ្លៃថ្នូរ ​និង អត្តសញ្ញាណ ​ពលរដ្ឋ​ទាំងអស់ ​និង​សាសនា​ និង​ឫស​គល់​ជា​ប្រវត្តិសាស្ត្រ​របស់​អ្នកស្រុក។

សំណង់​អាគារ​ក្នុង​ទីក្រុង​ Timbuktu​ ដែល​កសាង​នៅ​សតវត្សរ៍​ទី​៥នេះ​គឺ ត្រូវ​គេ ចាត់​ទុក​ថា​ ជា​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​សាសនា​ឥស្លាម​ក្នុងតំបន់​អាហ្វ្រិក​កាល​ពី​សតវត្សរ៍ទី​១៥ ​ដល់​សតវត្សរ៍​ទី​១៦៕

XS
SM
MD
LG