ប៉ូលិសនៅក្នុងទីក្រុង Des Moines រដ្ឋ Iowa បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលប្រហែលជាអាចមានការទទួលខុសត្រូវក្នុងលបបាញ់សម្លាប់មន្ត្រីប៉ូលិស២នាក់ កាលពីព្រឹកថ្ងៃពុធ។
អ្នកនាំពាក្យប៉ូលិសនៃទីក្រុង De Moines លោក Paul Parizek បានថ្លែងថាជនសង្ស័យនោះឈ្មោះ Scott Michael Greene ភេទប្រុស ស្បែកស និងមានអាយុ៤៦ឆ្នាំ។
លោក Greene ដែលឥឡូវនេះកំពុងតែស្ថិតក្នុងមន្ទីពេទ្យមួយនៅទីក្រុង De Moines ដើម្បីទទួលការព្យាបាលនោះ គ្រាន់តែត្រូវបានឃាត់ខ្លួនប៉ុណ្ណោះ ហើយមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ប៉ុន្តែកំពុងរង់ចាំប៉ូលិសសាកសួរ មុននឹងនិយាយអំពីការចោទប្រកាន់ នេះបើតាមការពន្យល់របស់អ្នកនាំពាក្យប៉ូលិស លោក Parizek។
លោកបានថ្លែងថា មើលទៅហាក់ដូចជាមិនមានការនិយាយឆ្លើយឆ្លងគ្នាអ្វីទេ រវាងមន្ត្រីប៉ូលិសទាំង២នាក់ និងជនកំសាកដែលបានបាញ់ពួកគាត់ នៅពេលដែលពួកគាត់កំពុងអង្គុយក្នុងរថយន្តប៉ូលិសនោះ។
មេប៉ូលិសនៃទីក្រុង Urbandale រដ្ឋ Iowa គឺលោក Ross McCarty បាននិយាយថាមានការបាញ់កាំភ្លើងរវាង ១៥ ទៅ ៣០គ្រាប់ ទៅលើរថយន្តរបស់ប៉ូលិស៕