ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​សង្ស័យ​ម្នាក់​ស្លាប់ ហើយ​៣​នាក់​ទៀត​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន បន្ទាប់​ពី​ការ​បាញ់ប្រហារ​ក្នុង​ទីក្រុង Dallas ដែល​បណ្តាល​ឲ្យ​ប៉ូលិស​៥​នាក់​ស្លាប់


លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា ថ្លែង​ពី​ការ​បាញ់​ប្រហារ​ទៅ​លើ​ប៉ូលិស​នៅ​ក្រុង Dallas រដ្ឋ​ Texas នៅ​ក្នុង​ក្រុង​វ៉ាសូរី ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា ថ្លែង​ពី​ការ​បាញ់​ប្រហារ​ទៅ​លើ​ប៉ូលិស​នៅ​ក្រុង Dallas រដ្ឋ​ Texas នៅ​ក្នុង​ក្រុង​វ៉ាសូរី ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦។

ប៉ូលិស​៥​នាក់​ក្នុង​ចំណោម​ប៉ូលិស​ទាំង​១១​នាក់​ដែល​ត្រូវ​បាន​គេ​បាញ់​ក្នុង​អំឡុងពេល​ដែល​មាន​ភាព​ចលាចល​ក្នុង​ទីក្រុង Dallas​ បាន​ស្លាប់។ ​​​

ស្នងការ​ប៉ូលិស​ក្នុង​ទីក្រុង Dallas បាន​និយាយ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ថា ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ហើយ​អាជ្ញាធរ​និយាយ​ថា ជនសង្ស័យ​ទី៤​បាន​ស្លាប់ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការ​ធ្វើ​បាតុកម្មដោយ​សន្តិវិធី​តវ៉ា​នឹង​ការ​ស្លាប់​របស់​បុរស​ជនជាតិ​ស្បែក​ខ្មៅ​២​នាក់ដែល​ត្រូវ​ប៉ូលិស​ជនជាតិ​ស្បែក​សបាញ់​សម្លាប់ ​បាន​ក្លាយ​ទៅ​ជា​ភាព​ចលាចល។ ប៉ូលិស​៥​នាក់​ក្នុង​ចំណោម​ប៉ូលិស​ទាំង​១១​នាក់​ដែល​ត្រូវ​បាន​គេ​បាញ់​ក្នុង​អំឡុងពេល​ដែល​មាន​ភាព​ចលាចល​ក្នុង​ទីក្រុង Dallas នោះ​ បាន​ស្លាប់។ ​

ប៉ូលិស​បាន​ចរចា​ជាមួយ​នឹង​ខ្មាន់​កាំភ្លើង​ទី​៤ ដែល​បាន​បាញ់​តទល់​ជាមួយ​នឹង​ប៉ូលិស​នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ចំណត​រថយន្ត​មួយ​ក្នុង​ទីប្រជុំជន។ នៅ​មិនទាន់​មាន​ព័ត៌មាន​ច្បាស់​ការ​នៅ​ឡើយ​ទេ ថា​តើ​ខ្មាន់កាំភ្លើង​នោះ​បាញ់​សម្លាប់​ខ្លួន​ឯង ឬ​ត្រូវ​បាន​សម្លាប់​ដោយ​ប៉ូលិស។ ​

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​បាញ់​ប្រហារ​នេះ ​គឺ​ជា​ការ​វាយប្រហារ​ដែល​មាន​លក្ខណៈ​សាហាវ មាន​ការ​ប៉ុនប៉ង​ទុក​ជា​មុន និង​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទៅ​លើ​ប៉ូលិស ដែល​កំពុង​តែ​បំពេញ​ការងារ​របស់​ខ្លួន។ ដោយ​ថ្លែង​ពីទីក្រុង​វ៉ាសូរី (Warsaw) ដែល​លោក​កំពុង​តែ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​អូតង់​នោះ លោក អូបាម៉ា បាន​មាន​ប្រសាសន៍​ថា ប៉ូលិស​មាន​ការងារ​មួយ​ដែល​ពិបាក​យ៉ាង​ខ្លាំង ហើយ​ការ​បាញ់​ប្រហារ​គឺ​ជា​ការ​រំឮក​ដ៏​សោកសៅ​អំពី​ភាព​គ្រោះថ្នាក់​ដែល​ប៉ូលិស​ប្រឈម។

លោក​ស្នងការ​ប៉ូលិស David Brown បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជន​សង្ស័យ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​គឺ​ជា​ស្រ្តី។ លោក​បាន​បន្ត​ថា ជនសង្ស័យ​២​នាក់​ទៀត​ដែល​ត្រូវ​បាន​គេ​សាកសួរ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​កាបូប​ប៉ារ៉ា​ ដែល​បណ្តាល​ឲ្យ​ក្រុម​មន្ត្រី​តាម​ពី​ក្រោយ​រថយន្ត​របស់​ពួកគេ​ភ្លាមៗ។

លោក Brown បាន​និយាយ​ថា ជន​សង្ស័យ​ទាំង​នោះ មិន​បាន​ផ្តល់​សញ្ញាណ​អ្វី​ទេ អំពី​មូលហេតុ​អ្វី​ដែល​ពួកគេ ធ្វើ​ការ​វាយប្រហារ​ទៅ​លើ​មន្ត្រី​ទាំង​នោះ។

ស្នងការ​ប៉ូលិស​រូប​នេះ​បាន​និយាយ​ថា លោក​នៅ​មិន​ទាន់​ច្បាស់​នោះ​ទេ ថា​តើ​ជនសង្ស័យ​ទាំងអស់​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ហើយ​ឬ​យ៉ាង​ណា។ ​

ក្រុម​មន្ត្រី​និយាយ​ថា ជនសង្ស័យ​ទាំង​នោះ​មាន​បំណង​បំផ្លាញ​ឲ្យ​ហិនហោច​ធ្ងន់ធ្ងរ ហើយ​កញ្ចប់​ដែល​គួរ​ឲ្យ​សង្ស័យ​មួយ​ត្រូវ​បាន​ប៉ូលិស​ទទួល​បន្ទុក​ខាង​គ្រាប់បែក​នៅ​ក្នុង​ទីក្រុង​នេះ រក្សា​ទុក​ដោយ​សុវត្ថិភាព៕

XS
SM
MD
LG