អ្នកស្រី វីរ៉ន់នីកា ភីលីព (Veronica Phillips) អាយុ៩២ឆ្នាំហើយ។ អ្នកស្រីជាក្មេងជំទង់នៅពេលដែលណាហ្ស៉ី (Nazi) បញ្ជូនអ្នកស្រីទៅកាន់ជំរំឃុំឃាំង។
អ្នកស្រីនិងគ្រួសារស្ថិតនៅក្នុងចំណោមជនជាតិជ្វីស (Jew) ជាច្រើនលាននាក់ដែលជាគោលដៅក្នុងការសម្លាប់រង្គាលក្រោមដឹកនាំដោយពួកណាហ្ស៉ី ក្នុងអំឡុងសង្គ្រាមលោកលើកទី២។ សង្គ្រាមបានបញ្ចប់នៅពេលអ្នកស្រីអាយុ១៩ឆ្នាំ ហើយអ្នកស្រីបានទៅរស់នៅក្នុងប្រទេសអាហ្រ្វិកខាងត្បូងកាលពីឆ្នាំ១៩៥៦ ជាមួយបងប្រុស។
ជាច្រើនទសវត្សរ៍ហើយ អ្នកស្រីបដិសេធមិននិយាយអំពីបទពិសោធន៍របស់អ្នកស្រី។ តែការប៉ះទង្គិចពីការរំលោភបំពាន ការធ្វើការហួសកម្លាំង ការតវ៉ាដែលមានមនុស្សស្លាប់យ៉ាងព្រៃផ្សៃមុនបញ្ចប់សង្គ្រាម បានបង្កបញ្ហាដល់អ្នកស្រីយ៉ាងខ្លាំងស្ទើរតែមួយជីវិតរបស់អ្នកស្រី។ អ្នកស្រីបានថ្លែងប្រាប់ VOA នៅពេលអ្នកស្រីរៀបចំថ្លែងអំពីរឿងរ៉ាវរបស់អ្នកស្រីទៅកាន់មនុស្សក្នុងទីក្រុង ចូហាន់ណេសស្បឺក នៅសប្តាហ៍នេះ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំបានរលូតកូន៨ដងព្រោះគេឲ្យថ្នាំសណ្តំដល់ពួកយើង ហើយថ្នាំនោះហើយបានសម្លាប់សិរីរាង្គបន្តពូជរបស់ខ្ញុំ។ ខ្ញុំមិនអាចមានកូនទេ»។
រឿងរ៉ាវមួយចំនួនស្រដៀងគ្នានេះដែរ បានឮខ្ទរខ្ទារពេញផ្លូវនៃសាលមណ្ឌលប្រល័យពូជសាសន៍និងសម្លាប់រង្គាលនៅក្នុងក្រុងហាន់ណេសស្បឺក៕