ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក​អាច​កើន​ដល់​ជាង ១០ លាន​ករណី​នៅ​ថ្ងៃចន្ទ​នេះ


មនុស្សម្នា ឈរ​តម្រង់ជួរ​រង់ចាំ​ធ្វើតេស្ត​រកជំងឺ​កូវី១៩ នៅ​កន្លែង​ធ្វើ​តេស្ត​មួយ កាលពី​ថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ទីក្រុង Maiami រដ្ឋ Florida សហរដ្ឋ​អាមេរិក។

ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក​អាច​កើន​ដល់​ជាង ១០ លាន​ករណី​នៅ​ថ្ងៃ​ចន្ទ​នេះ ស្របពេល​ដែល​ប្រទេស​នេះ​ ព្យាយាម​ដោះស្រាយ​ការ​កើនឡើង​ខ្លាំង​នូវ​ការ​ឆ្លង​ជំងឺ​នេះ​ជាង​ពេល​ណាៗ​ទាំងអស់។

ក្នុង​ពេល​មួយ​សប្តាហ៍​កន្លង​មក​នេះ សហរដ្ឋ​អាមេរិក​មាន​ការ​ឆ្លង​ថ្មី​ជា​មធ្យម​ចំនួន ១ សែន​ករណី​ក្នុង​មួយ​ថ្ងៃ ដែល​ជា​កើន​ឡើង​ទ្វេ​ដង​នៅ​ក្នុង​ការ​ឆ្លង​ប្រចាំ​ថ្ងៃ​ចាប់​តាំង​ពី​មួយ​ខែមុន​មក។ មនុស្ស​ប្រហែល ៩០០ នាក់ ស្លាប់​ដោយសារ​ជំងឺ​នេះ​ជា​រៀង​រាល់​ថ្ងៃ។

បណ្ដា​រដ្ឋ​នៅ​ភាគ​កណ្តាល​ផ្នែក​ខាង​ជើង បាន​រង​ការ​ឆ្លង​ខ្លាំង​ជាង​គេ​បំផុត ដោយ​មាន​អត្រា​អ្នក​ជំងឺ​កូវីដ១៩ ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅ​ក្នុង​តំបន់ ឡើង​ទៅ​ដល់​កម្រិត​ខ្ពស់​បំផុត​មួយ។

ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden នៅ​ថ្ងៃ​ចន្ទ​នេះ នឹង​ជួប​ជាមួយ​ក្រុម​ការងារ​ជំងឺ​កូវីដ១៩ នៅ​ពេល​ដែល​លោក​គិត​ពី​វិធានការ​ដែល​រដ្ឋបាល​របស់​លោក​នឹង​ធ្វើ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​នេះ នៅពេល​ដែល​លោក​ចូល​កាន់​តំណែង​នៅ​ខែ​មករា​ខាង​មុខ។ បន្ទាប់ពី​ការ​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​នេះ លោក​មាន​គម្រោង​ថ្លែង​សុន្ទរកថា​បង្ហាញ​ពី «ផែនការ​របស់​លោក​នៅ​ក្នុង​ការ​កម្ចាត់​ជំងឺ​កូវីដ ១៩» នេះ។

លោក​អនុ​ប្រធានាធិបតី Mike Pence ដែល​បាន​ដឹកនាំ​ក្រុម​ការងារ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​នៅ​ក្នុង​ការ​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ នឹង​បើក​ការ​ប្រជុំ​ក្រុម​ការងារ​របស់​លោក​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ចន្ទ​នេះ ចាប់​តាំង​ពី​ថ្ងៃ​ទី ២០ ខែ​តុលា​មក៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG