ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ក្នុង​ពេល​មួយ​ថ្ងៃ ជាង ១ សែន​នាក់


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល ដាក់​អ្នកជំងឺ​ទៅក្នុង​រថយន្ត​សង្គ្រោះ​បន្ទាន់​នៅឯ​មជ្ឈមណ្ឌល Andover Subacute និង Rehab ក្នុង​អំឡុង​ពេល​មាន​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ១៩ នៅ​រដ្ឋ New Jersey សហរដ្ឋ​អាមេរិក​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិក​សុខាភិបាល ដាក់​អ្នកជំងឺ​ទៅក្នុង​រថយន្ត​សង្គ្រោះ​បន្ទាន់​នៅឯ​មជ្ឈមណ្ឌល Andover Subacute និង Rehab ក្នុង​អំឡុង​ពេល​មាន​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ១៩ នៅ​រដ្ឋ New Jersey សហរដ្ឋ​អាមេរិក​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

ជា​លើក​ដំបូង​ចាប់តាំង​ពី​មាន​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មក កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ នៅ​ក្នុង​ប្រទេស​នេះ មាន​ករណី​ឆ្លង​ថ្មី​ជាង ១ សែន​ករណី។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​គម្រោង​តាមដាន​ជំងឺ​កូវីដ១៩ របស់​ទស្សនាវដ្តី The Atlantic។

សហរដ្ឋ​អាមេរិក​ កំពុង​ជួប​ប្រទះ​នៃ​ការ​កើនឡើង​នូវ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជាពិសេស​នៅ​ទូទាំង​តំបន់​កណ្តាល​ភាគ​ខាង​ជើង និង​តំបន់ Great Plains ដែល​ជា​ផ្នែក​ដ៏ធំ​មួយ​នៅ​ភាគ​កណ្តាល​ និង​ខាង​លិច​សហរដ្ឋ​អាមេរិក។

គម្រោង​តាមដាន​ជំងឺ​កូវីដ១៩ នេះ ក៏​បាន​កត់ត្រា​ផងដែរ​ថា មាន​អ្នក​ជំងឺ​កូវីដ១៩ ជាង ៥ ម៉ឺន​នាក់​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី ២ ជាប់ៗ​គ្នា​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នេះ ក៏​កំពុង​កើត​ឡើង​ខ្លាំង​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​ជា​លើក​ទី ២ ផងដែរ។

នៅ​ក្នុង​ប្រទេស​អ៊ីតាលី លោក​នាយក​រដ្ឋមន្ត្រី Giuseppe Conte បាន​ផ្សព្វផ្សាយ​អំពី​ប្រព័ន្ធ​ថ្មី​មួយ ដែល​នឹង​ដាក់​ការ​រឹតត្បិត​តាម​កម្រិត​ផ្សេងៗ​គ្នា ដើម្បី​ទប់ទល់​នឹង​ការ​ផ្ទុះ​ឡើង​វិញ​នូវ​ការ​ឆ្លង​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​របស់​លោក។

ប្រព័ន្ធ​នោះ​ បែងចែក​តំបន់​ទាំង ២០ នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ឲ្យ​ទៅជា​តំបន់​តាម​លំដាប់​ពណ៌​ចំនួន ៣ គឺ​ពណ៌​ក្រហម ទឹកក្រូច និង​លឿង ដោយ​ពណ៌​ក្រហម​បង្ហាញ​ពី​តំបន់​ដែល​មាន​ការ​រឹតត្បិត​តឹងតែង​បំផុត ហើយ​ពណ៌​លឿង​មាន​ការ​រឹតត្បិត​តិចតួច។

ការ​រឹតត្បិត​ថ្មី​នេះ ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ហើយ​នឹង​ស្ថិត​នៅ​ជា​ធរមាន​រហូត​ដល់​ថ្ងៃ​ទី ៣ ខែ​ធ្នូ។ ប្រទេស​អ៊ីតាលី រួម​ទាំង​ចក្រភព​អង់គ្លេស ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​បែលហ្សិក បាន​ដាក់​កំហិត​បិទ​សកម្មភាព​សង្គម​ដ៏​តឹងរឹង​ដើម្បី​បញ្ឈប់​រលក​ថ្មី​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ នេះ៕

XS
SM
MD
LG