ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ​​​ជា​មធ្យម​ជាង ​១ សែន​នាក់​ក្នុង​មួយ​ថ្ងៃ


បុគ្គលិក​សុខាភិបាល​ពាក់​ឧបករណ៍​ការពារ​ខ្លួន ដើម្បី​យក​សំណាក​ពី​ពលរដ្ឋ​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩​ នៅ​ក្រុង Sioux Falls រដ្ឋ​ South Dakota សហរដ្ឋអាមេរិក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

កាល​ពី​សប្តាហ៍​មុន​ សហរដ្ឋ​អាមេរិកមាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ​ប្រចាំ​ថ្ងៃជា​មធ្យមជាង​១សែន​នាក់ ដោយ​ក្នុង​នោះមនុស្ស​ជាង​១២៨.០០០​នាក់ បាន​ឆ្លង​ជំងឺ​នេះ​កាល​ពី​ថ្ងៃ​សុក្រ។

ចំនួន​អ្នកជំងឺ​កូវីដ​១៩ ដែល​ត្រូវ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ មានការ​កើន​ឡើង​ខ្លាំង​ ដោយ​បង្ខំ​ឲ្យ​មន្ទីរ​ពេទ្យ​ជា​ច្រើន​ក្នុង​បណ្តារដ្ឋ​ភាគ​កណ្តាល​ប៉ែក​ខាង​លិច និង​រដ្ឋ​នៅ​ភាគ​ខាង​ត្បូង​ ចាត់​វិធាន​ការ​ជា​បន្ទាន់​ ក្នុង​ការ​ទទួល​អ្នក​ជំងឺ​ចូលព្យាបាល​ដ៏​ច្រើន​លើស​លប់​នោះ។

ការ​ឆ្លង​ជំងឺកូវីដ​១៩ ​ក្នុង​សហរដ្ឋ​អាមេរិក​ កំពុង​មាន​ការ​ហក់​ឡើង​ខ្លាំង នៅ​គ្រប់​តំបន់​ទាំង​អស់​ក្នុង​សហរដ្ឋ​អាមេរិក​ ខណៈ​ពេល​ដែល​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ ក៏​កំពុងបន្ត​កើន​ឡើង​ខ្ពស់​ផង​ដែរ។ ​រហូត​មក​ដល់​ពេល​នេះ​ សហរដ្ឋ​អាមេរិក​មាន​អ្នក​ឆ្លង​ជំងឺកូវីដ​១៩​ ចំនួន​ជាង ៩ លាន​ ៨ សែននាក់ ហើយ​មាន​មនុស្ស​ស្លាប់​សរុប​ដោយ​សារ​ជំងឺ​នេះ​ជាង​២៣៧.០០០ នាក់​ នេះ​បើ​យោងតាម​ស្ថិតិរបស់​សាកល​វិទ្យាល័យ Johns Hopkins​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ប្រធានាធិបតី​អាមេរិក​ដែល​ទើប​ជាប់​ឆ្នោតថ្មី​ លោក ​Joe Biden មាន​គម្រោង​នឹង​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ ​ស្តី​ពី​ការ​បង្កើតគណៈកម្មាធិការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩ ​ដែល​មានសមាជិក​១២​រូប​ សម្រាប់​រដ្ឋបាល​របស់​លោក​ ដែល​គណៈកម្មាធិការ​នេះ​ នឹង​ចាប់​ផ្តើម​សកម្ម​ភាពរបស់​ខ្លួន​ ​ក្នុង​ខែ​មករា ឆ្នាំ​២០២១​ខាង​មុខ​នេះ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG