ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនគ្រាប់បែក​អត្តឃាត​វាយប្រហារ​ទីក្រុង​ប្រទេស​អាហ្វហ្គានីស្ថាន


ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​បាញ់​ទឹក​នៅ​កន្លែង​រង​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត​ ដែល​ចាត់​ទីដៅ​លើ​សមាជិក​សភា​​លោក Gul Pacha Majidi​នៅ​អាហ្វហ្គានីស្ថាន។
ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​បាញ់​ទឹក​នៅ​កន្លែង​រង​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត​ ដែល​ចាត់​ទីដៅ​លើ​សមាជិក​សភា​​លោក Gul Pacha Majidi​នៅ​អាហ្វហ្គានីស្ថាន។

ក្រុម​មន្ត្រី​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​និយាយ​ថា​ ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​បានបណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិចណាស់​បី​នាក់​ស្លាប់​ និង​ធ្វើ​ឲ្យ​មនុស្ស៨​នាក​ទៀត​ត្រូវរបួស​កាលពី​យប់ថ្ងៃ​អាទិត្យ​នៅក្នុង​ក្រុង​កាប៊ុល។​

លោក​ Sediq Sediqi អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាននិយាយប្រាប់វីអូអេ​ថា​មានកុមារ​ម្នាក់​ឋិត​នៅ​ក្នុង​ចំណោមជន​បាត់បង់ជីវិត​ ហើយ​ជន​រងគ្រោះ​ទាំង​អស់​ជា​ជន​ស៊ីវិល។​

ក្រុមអ្នកឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​បាននិយាយ​ថា​ ក្រុម​មនុស្ស​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ឯ​ផ្ទះ​លោក Gul Pacha Majidi ដែល​ជា​សមាជិកសភា​អាហ្វហ្គានីស្ថាន​ ដើម្បី​ដោះស្រាយ​ជម្លោះ​មួយ​ក្នុង​មូលដ្ឋាន​នៅ​ពេល​អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​ដើរចូល​ទៅ​ក្នុង​ទី​នោះហើយ​បាន​បំផ្ទុះ​គ្រឿង​ផ្ទុះ។​លោក​Sediqi និយាយ​ថា សមាជិកសភា​រូបនោះ​បាន​ត្រូវរបួសស្រាល​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នោះ។

កាល​ពីថ្ងៃពុធ ការបំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​ទ្បាន​មួយ​គ្រឿង​ក្នុង​ក្រុងកាប៊ុល​បាន​នាំ​ឲ្យ​មនុស្សយ៉ាង​ហោចណាស់៧​នាក់​ស្លាប់​និងធ្វើ​ឲ្យ​មនុស្សជាង​៣០​នាក់​ទៀត​ត្រូវ​របួស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG