អ្នកម៉ៅការ ៣ នាក់ ឲ្យក្រសួងការពារប្រទេសសរអា ដើម្បីជួយហ្វឹកហ្វឺនបុគ្គលិកកងទ័ពអាកាស អាហ្វហ្កានីស្ថាន ត្រូវគេបាញ់សម្លាប់នៅចំណតយន្តហោះក្រុង កាប៊ុល នៅក្នុងព្រឹត្តិការណ៍មួយដែលប្រភពយោធាហៅថា«ការវាយប្រហារផ្ទៃក្នុង»។
ក្រុមតាលីបង់ បានប្រកាសទទួលខុសត្រូវនៅក្នុងការសម្លាប់នេះ កាលពីយប់ថ្ងៃព្រហស្បតិ៍។
អ្នកនាំពាក្យក្រុម តាលីបង់ Zabihullah Mujahid និយាយថាអ្នកលួចចូលធ្វើការរបស់ក្រុមតាលីបង់ម្នាក់នៅក្នុងចំណតយន្តហោះក្រុងការប៊ុល ជាអ្នកធ្វើការវាយប្រហារនេះ ហើយត្រូវបាត់បង់ជីវិតដោយសារការបាញ់តបទៅវិញ។
ជនជាតិ អាហ្វហ្កានីស្ថានមានឯកសណ្ឋាន បានសម្លាប់អ្នកហ្វឹកហ្វឺនយោធាជាតិអាមេរិកាំងរបស់ខ្លួនជាច្រើនដងពីមុនមក៕