ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ាគីស្ថាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​សហការ​ដែល​មិន​ធ្លាប់​មាន​​ជា​មួយ​អាហ្វហ្គានី


ប្រធាន​ប្រតិបត្តិ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ លោក​ Adullah Abdullah​ ជួប​ជាមួយ​មេបញ្ជាការ​កងទ័ព​ប៉ាគីស្ថាន​ លោក Raheel Sharif កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។
ប្រធាន​ប្រតិបត្តិ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ លោក​ Adullah Abdullah​ ជួប​ជាមួយ​មេបញ្ជាការ​កងទ័ព​ប៉ាគីស្ថាន​ លោក Raheel Sharif កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។

អគ្គមេបញ្ជាការ​នៃ​កង​ទ័ពប៉ាគីស្ថាន (Pakistan) បាន​និយាយ​ថា ​ប្រទេស​លោក​បាន​ចែក​ចាយ​ព័ត៌មាន​ខាង​ការ​ស៊ើបការ​សម្ងាត់​ជាមួយ​ប្រទេស​អាហ្វហ្គានីស្ថាន​ (Afghanistan) ​ដល់កម្រិត​«មិន​ធា្លប់​មានពី​ពេល​មុនៗ»​ ហើយ​ថា​ប្រទេស​ទាំង​ពីរកំពុង​ធ្វើការ​ជាមួយ​គ្នា​«យ៉ាង​ជិត​ស្និទ្ធ»​ដើម្បី​កម្ចាត់​ការ​គំរាមកំហែង​នៃភេរវកម្ម។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​មិនត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ជា​មុន​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ក្រុង​កាប៊ុល​ លោក​ឧត្តមសេនិយ ​Raheel Sharif​ បាន​មាន​ប្រសាសន៍​ថា៖​«សត្រូវ​របស់អាហ្វហ្គានីស្ថាន ​គឺជា​សត្រូវ​របស់​ប៉ាគីស្ថាន»។ លោក​បាន​និយាយ​ទៅ​កាន់​ពួក​អ្នកកាសែត​ជាមួយ​លោក Abdullah Abdullah​ ប្រធាន​ប្រតិបត្តិ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន។

លោក ​Abdullah​ បាន​មាន​ប្រសាសន៍ថា «វិធាន​ការ​ជាក់ស្តែង»​បានត្រូវ​ធ្វើទ្បើង​ដោយ​ភាគី​ទាំង​ពីរ​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នេះ​មានភាព​ប្រក្រតី​ទ្បើងវិញ។

ការ​ទាក់ទង​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​នេះ​មាន​ភាព​តាន​តឹង​នៅ​ក្នុង​រដ្ឋបាល​មុន​របស់​ប្រធានាធិបតី​ Hamid Karzai ​ដែល​ជា​ញឹកញយ​បាន​បន្ទោស​ប្រទេស​ប៉ាគីស្ថាន​ថា​ បាន​ផ្តល់​«កន្លែង​ជ្រកកោន​សុខសាន្ត»ដល់​ក្រុម​នានា​ដែល​បាន​ធ្វើការ​វាយ​ប្រហារ​ឆ្លង​កាត់​ព្រំដែន​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG