ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ក្រុង​បាកដាដ​សម្លាប់​មនុស្ស​២៣​នាក់​

ផែន​ទី​ទីក្រុង​បាកដាដ​ ប្រទេស​អ៊ីរ៉ាក់​។ ក្រុម​​មន្ត្រី​សន្តិសុខ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និយាយថា​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ពីរ​នៅ​ក្នុង​ក្រុង​បាកដាដ​ បានបណ្តាលឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់២៣នាក់​ស្លាប់។​

ក្រុមមន្ត្រី​សន្តិសុខ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និយាយថា​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ពីរ​នៅ​ក្នុង​ក្រុង​បាកដាដ​ បានបណ្តាលឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់២៣នាក់​ស្លាប់។​

ការ​បំផ្ទុះ​គ្រាប់បែក​កាល​ពី​ថ្ងៃ​សៅរ៍នេះ​ក៏​បាន​នាំ​ឲ្យ​មនុស្សរាប់សិប​នាក់​ទៀត​ត្រូវ​រងរបួស។​ការ​វាយ​ប្រហារ​ទាំងនេះបាន​កើត​មាន​ទ្បើង​នៅ​ថ្ងៃ​ដែល​រដ្ឋាភិបាល​គ្រោង​នឹង​លុប​ចោល​បម្រាមគោចរមួយនៅ​ពេល​យប់​នៅ​ក្នុង​រដ្ឋធានី​ដែល​បាន​ចូល​ជា​ធរមាន​ជា​ច្រើនឆ្នាំ​មក​ហើយ។​

គ្មាន​ការ​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ជាបន្ទាន់​ដល់​ការ​បំផ្ទុះ​គ្រាប់បែក​ទាំង​នេះ​ទេ។​នៅ​ក្នុង​ព្រឹត្តិការណ៍មួយផ្សេង​ទៀត​ សាកសព​ក្រុម​ជន​អំបូរ​ភាគ​តិច​ខាង​សាសនា​Yazidi យ៉ាង​ហោច​ណាស់​១៦​នាក់​បាន​ត្រូវ​រក​ឃើញ​នៅ​ក្នុង​ផ្នូរ​សព​ធំ​មួយ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេសអ៊ីរ៉ាក់​៕

XS
SM
MD
LG